ថៃមានមនុស្សស្លាប់ដោយសារកូវីដ-១៩ចំនួន ១៩នាក់ទៀត និងឆ្លងថ្មីជិត ២ពាន់នាក់

បាងកក៖ ថៃបានប្រកាសពីរកឃើញករណីកូវីដ១៩ ចំនួន ១៩៦៧នាក់ទៀត ក្នុងពេល ២៤ម៉ោងចុងក្រោយមកនេះ នេះបើតាមក្រសួងសុខាភិបាលប្រកាស នាព្រឹកថ្ងៃទី១៧ មិថុនានេះ។

ក្រសួងថា ក្រៅពីឆ្លងថ្មិជិត ២ពាន់នាក់ ក៏មានមនុស្សចំនួន ១៩នាក់ទៀតបានស្លាប់ព្រោះជំងឺកូវីដ ក្នុងពេល ២៤ម៉ោង ដូចគ្នា។ យ៉ាងណាក៏ដោយ ក៏មានអ្នកជំងឺជាង ២ពាន់នាក់ទៀតត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយការជាសះស្បើយដែរ ។

ចាប់តាំងពីកើតមានកូវីដ លើកដំបូង កាលពីដើមឆ្នាំ២០២២មក ថៃមានករណីកូវីដសរុប កើនដល់ជិត ៤.៥លាននាក់ហើយ ជាសះស្បើយវិញ ជាង ៤.៤៤លាននាក់ ខណៈមនុស្សស្លាប់ព្រោះជំងឺនេះកើបដល់ ៣០៤២២នាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី១៧ មិថុនា ៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner