រូម៉ានីទិញយន្តហោះចម្បាំង F-16 ចំនួន ៣២គ្រឿងពីន័រវេស

ប៊ុយការ៉េស ៖ រដ្ឋាភិបាលរូម៉ានីនឹងទិញយន្តហោះចម្បាំង F-16 ដែលត្រូវបានប្រើប្រាស់រួចហើយចំនួន ៣២គ្រឿងពីប្រទេសន័រវេស ជាមួយនឹងសេចក្តីព្រាងច្បាប់ដែលបានអនុម័តនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

ក្រសួងការពារជាតិរូម៉ានីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះទាំងនេះនឹងត្រូវបានចែកចាយក្នុងលក្ខខណ្ឌ ដើម្បីដំណើរការយ៉ាងហោចណាស់ ១០ឆ្នាំ ក្នុងកំលុងនៃការផ្លាស់ប្តូរទៅកាន់យន្តហោះ F-35 ជំនាន់ទី 5របស់សហរដ្ឋអាមេរិក។ ការបញ្ជាទិញនេះត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃប្រហែល ៤៥៤លានអឺរ៉ូ ឬប្រមាណ ៤៨១លានដុល្លារ រួមទាំងការចំណាយ ៣៥៤លានអឺរ៉ូដល់ប្រទេសន័រវេសសម្រាប់កងយន្តហោះចម្បាំងទាំងពីរ និងការចំណាយ ១០០លានអឺរ៉ូដល់សហរដ្ឋអាមេរិកសម្រាប់ការគាំទ្រផ្នែកដឹកជញ្ជូន និងឧបករណ៍ជាក់លាក់ដែលត្រូវការដើម្បីធ្វើទំនើបកម្មយន្តហោះ។

យន្តហោះ F-16 របស់ន័រវេសបានបម្រើការ ការពារដែនអាកាសជាតិអស់រយៈពេលជាង ៤០ឆ្នាំមកហើយ រហូតដល់ពួកគេត្រូវបានជំនួសដោយយន្តហោះចម្បាំង F-35 នៅដើមឆ្នាំ។ បច្ចុប្បន្ននេះ កងទ័ពអាកាសរ៉ូម៉ានីមានយន្តហោះ F-16 ចំនួន ១៧គ្រឿងដែលបានទិញពីប្រទេសព័រទុយហ្គាល់ ចាប់តាំងពីឆ្នាំ២០១៦។

យន្តហោះទាំងនេះត្រូវបានប្រើប្រាស់ដើម្បីបំពេញបេសកកម្មជាតិ និងអង្គការណាតូ រួមជាមួយនឹងយន្តហោះ MiG-21 LanceR ដែលមានវ័យចំណាស់ចំនួន ២០គ្រឿង។ ក្រោយមកទៀតគ្រោងនឹងចូលនិវត្តន៍ក្នុងរយៈពេលមួយឆ្នាំទៀត។ រូម៉ានីបានចូលរួមជាមួយអង្គការណាតូក្នុងឆ្នាំ ២០០៤។ ប្រធានាធិបតីរូម៉ានីលោក ក្លូស៍ ឡូហានីស បានប្រកាសកាលពីខែមីនាកន្លងទៅថា ប្រទេសខ្លួនត្រូវការបង្កើនការចំណាយលើវិស័យការពារជាតិរហូតដល់ ២.៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង ២ភាគរយក្នុងពេលបច្ចុប្បន្ន ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner