ស្រីលង្កាប្រកាសអាសន្ នស្តុកប្រេងឥន្ធនៈសល់ប្រើ មិនដល់ ១សប្តាហ៍
អត្ថបទដោយ៖
លន់ សារ៉ាត
កូឡុំបូ ៖ ទីភ្នាក់ងារសារព័ត៌មាន CNN បានចេញផ្សាយ នៅថ្ងៃទី១៧ មិថុនាថា ស្តុកឥន្ធនៈរបស់ប្រទេសស្រីលង្កានឹងនៅសល់រយៈពេលប្រហែល៥ថ្ងៃទៀត ខណៈដែលប្រទេសកោះមួយនេះកំពុងរង់ចាំការបញ្ជាក់ជាផ្លូវការពីរដ្ឋាភិបាលឥណ្ឌាសម្រាប់ឥណទានថ្មីចំនួន ៥០០លានដុល្លារសម្រាប់ប្រេងឥន្ធនៈ នេះបើយោងតាម រដ្ឋមន្ត្រីរបស់ប្រទេសស្រីលង្កា ។
ការខ្វះខាតប្រេងឥន្ធនៈ កាន់តែឈានដល់ដំណាក់កាលអាក្រក់ទៅៗ ដោយមនុស្សរង់ចាំប្រវែងរាប់គីឡូម៉ែត្រនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ នៅទូទាំងប្រទេស ដែលនាំឱ្យមានការតវ៉ាជាបន្តបន្ទាប់។
ប្រទេសដែលមានប្រជាជនរស់នៅចំនួន ២២លាននាក់ ត្រូវបានជាប់នៅក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនបន្ទាប់ពីទុនបម្រុងប្តូរប្រាក់បរទេសបានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយប្រាក់ដុល្លារនឹងអស់សម្រាប់ចំណាយលើការនាំចូលសំខាន់ៗរួមទាំងអាហារ ឱសថ និងប្រេងឥន្ធនៈ ៕ ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ