អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកកិច្ចប្រជុំពិភាក្សាលើរបៀបវារៈចំនួនពីរដើម្បីដាក់ជូនរដ្ឋមន្រ្តីក្រសួងមហាផ្ទៃពិនិត្យឯកសារពាក់ព័ន្ធ និងការផ្តល់លិខិតរដ្ឋបាលនិងលិខិតអត្រានុកូលដ្ឋាន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំក្នុងរបៀបវារៈចំនួនពីររួមមាន៖

-រៀបចំខ្លឹមសារជំនួយស្មារតីជូន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងពិនិត្យឯកសារពាក់ព័ន្ធ និងការផ្ដល់លិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឱ្យសហព័ន្ធជាខ្មែរ កូន និងជនអន្តាប្រវេសន្ត ។

-ពិនិត្យលើវឌ្ឍនភាព នៃការបង្កើតយន្តការច្រកចេញ-ចូលតែមួយ សេវាអត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់គោលដៅទាំង ១៤ ក្នុងរាជធានីភ្នំពេញ នៅសាលប្រជុំអគារ A នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ចើញចូលរួម ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន និងលោកនាយការិយាល័យចំណុះនាយកដ្ឋានដែលពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner