កូនស្រី កឹម សុខា ហៅ សម រង្ស៊ី ជាមនុស្សខ្វះសច្ចភាព (Video Inside)

កូនស្រីរបស់លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា បានហៅ សម រង្ស៊ី ជាមនុស្សខ្វះសច្ចភាព និងបញ្ជាក់ថាផ្លូវបំបែករវាង កឹម សុខា និង សម រង្ស៊ី នេះ គឺដោយសារតែ សម រង្ស៊ី គ្មានសច្ចភាពនោះ ។

លោក កឹម សុខា កាលពីថ្ងៃទី១៥មិថុនា បានប្រកាសជាសាធារណៈលើកដំបូងបញ្ជាក់ថា លោកគ្មានទំនាក់ទំនងអ្វីទាំងអស់ជាមួយ សម រង្ស៉ី និងបញ្ជាក់ថា សម រង្ស៊ីនោះ បានដើរចេញ ពីគោលការណ៍និងស្មារតីដើមនៃការរួបរួមគ្នា, បង្កើតចលនានយោបាយផ្សេងៗ និងមុខ តំណែងខ្លួនឯង និងវេលាចុងក្រោយ គឺការវិលត្រលប់របស់សមរង្ស៊ីទៅគណបក្សភ្លើងទៀន វិញ។

កញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីលោក កឹម សុខា បានសរសេរក្នុងបណ្តាញសង្គម ហៅសមរង្ស៊ីជាមនុស្សខ្វះការទទួលខុសត្រូវ, ជាមនុស្សមើលងាយអ្នកគាំទ្ររបស់ខ្លួន, ជា មនុស្សព្យាយាមកំចាត់និងដើរចេញពីកឹមសុខាដោយភាពឈ្នានីសគិតខ្លី។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner