កងទ័ពជើងអាកាសបើកវគ្គហ្វឹកហ្វឺនបំប៉នសមត្ថភាព (Video Inside)

កងទ័ពជើងអាកាស បានបើកវគ្គហ្វឹកហ្វឺនបំប៉នសមត្ថភាព នាយទាហានថ្នាក់មូលដ្ឋានបញ្ជាការសេនាធិការជំនាន់ទី២ ដែលជាវគ្គហ្វឹកហ្វឺនរយៈ៣ខែ។

វគ្គហ្វឹកហ្វឺនដែលបានបើកនៅថ្ងៃទី ១៦ មិថុនា ឆ្នាំ២០២២ នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង បានប្រព្រឹត្តទៅក្រោមអធិបតីមេបញ្ជាការកងទ័ពជើងអាកាសនាយឧត្តមសេនីយ៍ សឹង សំណាង។

នាយកសាលាហ្វឹកហ្វឺនកងទ័ពជើងអាកាសលោកឧត្តមសេនីយ៍ត្រី យ៉ែម ប៊ុនរ៉េត បានឱ្យដឹង ថា សិក្ខាកាមជំនាន់ទី២ មាននាយទាហានមកពីគ្រប់អង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ព ជើង អាកាសចំនួន៣០នាក់ និងយោធាចារ្យចំនួន១៤នាក់ ដែលជាអ្នកមានបទពិសោធន៍ការងារ ជំនាញទ័ពអាកាសជាច្រើនឆ្នាំ។

វគ្គហ្វឹកហ្វឺនបំប៉ន បានធ្វើបទបង្ហាញលើខ្លឹមសារឯកសារ ជាច្រើន មានដូចជាយុទ្ធ វិធីគ្រប់គ្រងបញ្ជា, ប្រវត្តិសាស្ត្រកងទ័ពជើងអាកាស, ការអប់រំចិត្ត សាស្ត្រ ទស្សនៈវិជ្ជា, ចំណេះ ដឹងយោធារួម និងសេដ្ឋកិច្ចនយោបាយជាដើម។ ក្នុងវគ្គហ្វឹកហ្វឺនបីខែចាប់ពីខែមិថុនា រហូត ដល់ខែកញ្ញា, សិក្ខាកាមត្រូវហ្វឹកហ្វឺនទ្រឹស្តីនិង លំហាត់របៀប។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner