កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌារយៈពេល២ថ្ងៃបានបិទបញ្ចប់ (Video Inside)

កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌារយៈពេល២ថ្ងៃក្នុងក្រុងញូដេល្លី បានបញ្ចប់ ហើយជាមួយភាគីចូលរួមបានទទួលស្គាល់ សមិទ្ធផលជាច្រើនដែលសម្រេចបានក្នុងកិច្ច សហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងរយៈ ពេល៣០ឆ្នាំកន្លងមក។

ឧបនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា លោក ប្រាក់សុខុនដែលជារដ្ឋមន្ត្រីការបរទេស បានថ្លែង កោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ឥណ្ឌា ដើម្បីប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន និងចូល រួមយ៉ាងសកម្មជាមួយអាស៊ាន ក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុល ភាពក្នុង តំបន់។

រដ្ឋមន្ត្រីការបរទេសអាស៊ានបានស្វាគមន៍ការរៀបចំសកម្មភាពនានាដើម្បីអបអរសាទរខួប លើកទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ឥណ្ឌា រួមទាំងការកំណត់ឆ្នាំ២០២២ ជា «ឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា» ជាមួយនឹងព្រឹត្តិការណ៍អមជាច្រើនដើម្បីលើកកម្ពស់ការតភ្ជាប់ រវាងប្រជាជននិងប្រជាជនទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអំពាវនាវឱ្យធ្វើការបញ្ចប់ឲ្យបានឆាប់នូវផ្លូវហាយ វ៉េត្រីភាគីឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ដោយមានការពង្រីកបន្ថែមដល់កម្ពុជា ឡាវ និងវៀតណាម ដោយសង្កត់ ធ្ងន់លើសារសំខាន់ក្នុងការធ្វើសំយោគគ្នា រវាងផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ ២០២៥និងការតភ្ជាប់របស់ឥណ្ឌាក្រោមក្របខ័ណ្ឌគោលនយោ បាយធ្វើសកម្ម ភាពទិសខាងកើត។

កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា បានជជែកផងដែរលើបញ្ហាតំបន់ និង អន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម រួមទាំងការវិវត្តនៃស្ថានភាពនៅមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ និងផលប៉ះពាល់នៃសង្គ្រាមដែលកំពុងបន្តនៅអ៊ុយក្រែន។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner