យុវជនម្នាក់ ត្រូវរថយន្តម៉ាស្ដារពាក់ផ្លាកលេខរដ្ឋបុកពេញទំហឹងបណ្ដាលឲ្យស្លាប់នៅលើកំណាត់ផ្លូវជាតិលេខ២

ខេត្តកណ្តាល ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងបន្ទាប់ពីជិះម៉ូតូធុនធំ មួយគ្រឿង ត្រូវរថយន្តម៉ាស្តារមួយគ្រឿងទៀត ពាក់ផ្លាកលេខរដ្ឋបុកពេញទំហឹង កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខរោងចក្រដែកមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅក្នុងភូមិព្រះពុទ្ធ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សពជនរងគ្រោះឈ្មោះសុង សុខលី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅឃុំចំប៉ា ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាស្ដារមួយគ្រឿង ពណ៌ស ពាក់ផ្លាកស្លាកលេខរដ្ឋ10-2-6871 មានគ្នា៥នាក់ បើកបរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកជាមួយម៉ូតូធុនធំមួយគ្រឿងម៉ាកM slah ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HX-7494ជិះដោយយុវជនម្នាក់បញ្ច្រាសទិសដៅគ្នា ពីជើងទៅត្បូង ពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះដួលបោកទៅថ្នល់ស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ។ ចំណែកតៃកុងរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាននគរបាលខេត្តកណ្ដាល រងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner