ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃ២០ ខែមិថុនា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះសូមជៀសវាងស្ថានភាពទ្វេរមុខ។ ឳកាសគឺថាសហសេវិក ឬដៃគូរបស់អ្នកនឹងព្យាយាមទាក់ទាញលោកអ្នកចូលទៅពាក់ព័ន្ធនឹងជម្លោះដែលមិនចាំបាច់។ ក្នុងនោះ សូមលោកអ្នកកុំរស់នៅជាមួយភាពអវិជ្ជមាន។ បន្តធ្វើការងាររបស់អ្នកជាធម្មតា នោះលាភសំណាងនឹងកើនឡើងកាន់តែច្រើន។ ក្រៅពីនេះ លោកអ្នកអាចថធ្វើការទំនាក់ទំនងក្នុងក្រៅបានល្អប្រសើរបំផុត។ សូមព្យាយាមប្រើប្រាស់ពត៌មានដែលអ្នកទទួលបានដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ប៉ុន្តែគួរកុំនិយាយច្រើនពេក។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកក្នុងពេលនេះមានដំណើរការល្អប្រសើរ។ ប៉ុន្តែលោកអ្នកក៏នៅប្រកៀកជាមួយនឹងបញ្ហារិះគន់ និងជម្លោះខ្លះៗផងដែរ។ ទន្ទឹមនឹងនេះអ្នកនឹងមានទំងន់ការងារច្រើនជាងប្រក្រតី ដូច្នេះធ្វើយ៉ាងណាគួរកំណត់ការងារណាដែលជាអាទិភាព និងកុំធ្វើការលើសទំងន់។ សក្តានុពលថាមពលរបស់អ្នកខ្ពស់ ប៉ុន្តែអ្នកគួរតែសន្សំសំចៃកម្លាំង។ កុំបង្កើតរូបរាងនៃសកម្មភាពខ្លាំងក្លាពេក ប្រសិនបើអ្នកមានអារម្មណ៍អស់កំលាំងបន្តិច។ ក្រៅពីនេះ លោកអ្នកអាចធ្វើការឆ្លើយតបបានរហ័ស និងចិត្តដែលអាច បត់បែនបាន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកហាក់មានការលំបាកបន្តិច ជាពិសេសលោកអ្នកជាអាជីវករប្រហែលជាមិនអាចទទួលបានផលចំណេញច្រើនតាមបំណងប្រាថ្នា ឬដើមទុនដែលបានដាក់ចេញនោះទេ។ បើទោះបីជាស្ថានភាពបែបនេះក្តី សូមកុំព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។ លោកអ្នកអាចទទួលបានពត៌មានភ្លាមៗ និងរៀបចំកិច្ចការទាំងនោះបានដោយស្ទាត់ជំនាញ និងធ្វើឲ្យមិត្តរួមការងាររបស់អ្នកមានការពេញចិត្ត និងជួយជ្រោមជ្រែងដល់អ្នកយ៉ាងប្រសើរ។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ព្យាយាមកាត់បន្ថយចំនួនទំនាក់ទំនងដែលមានភាពមិនច្បាស់លាស់ ឬក្លែងបន្លំជាមួយមនុស្សនៅក្នុងក្រុមការងារ អ្នកគ្រប់គ្រង ឬដៃគូ គឺអាចកើតឡើងបាន។ កំណត់សកម្មភាពអាជីវកម្មរបស់អ្នកជាមួយនឹងឯកសារ។ ហោរាសាស្រ្តអាជីពសម្រាប់មហារីកផ្តល់ដំបូន្មានដល់វិធីសាស្រ្តការងារ ដែលមានការទទួលខុសត្រូវសូម្បីតែការងារនោះតូចតាច។ ការបំពេញកាតព្វកិច្ចផ្លូវការ ដោយយកចិត្តទុកដាក់ជាលក្ខខណ្ឌសំខាន់មួយសម្រាប់សកម្មភាពវិជ្ជាជីវៈជោគជ័យរបស់អ្នក។ ដោយឡែក អ្នកទទួលបានភាពងាយស្រួលក្នុងទំនាក់ទំនង។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ សូមកំណត់សកម្មភាពអាជីវកម្មរបស់អ្នកជាមួយនឹងឯកសារ។ ប៉ុន្តែប្រហែលជាអ្នកគួរចំណាយពេលវេលាឲ្យបានច្រើនក្នុងការវិភាគស្ថានការណ៍ហើយមិនរិះគន់របៀបធ្វើការរបស់មិត្តរួមការងាររបស់អ្នក។ លោកអ្នកអាចប្រឈមនឹងការក្លែងបន្លំ ការចាញ់បោក និងការមើលបំណាំពីមនុស្សនៅជុំវិញខ្លួន។ កុំធ្វើអ្វីដែលមិនមែនជាខ្លួនអ្នក។ ការធ្វើកិច្ចការដើម្បីបំពេញចិត្តអ្នកដទៃគឺនឹងគ្មានប្រយោជន៍អ្វីសោះ។ ក្នុងនោះសូមយកចិត្តទុកដាក់ជាពិសេសទៅលើការប្រើប្រាស់ពត៌មានដែលអ្នកប្រមូលបាន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ភារកិច្ចរបស់អ្នកមានទំងន់ធ្ងន់ក្នុងពេលនេះ ប៉ុន្តែផលលាភដែលអ្នកទទួលបាននឹងមានទំហំធំដូចគ្នាដែរ។ លោកអ្នកដែលធ្វើការងារទាក់ទងនឹងការលក់ចេញ ទិញចូលចលន និងអចលនទ្រព្យគឺនឹងទទួលបានប្រាក់ចំណេញច្រើន ព្រមទាំងស្ថានភាពដែលរឹងមាំផងដែរ។ ប្រសិនបើអ្នកមានតម្រូវការដើម្បីធ្វើការសម្រេចចិត្តសំខាន់ៗត្រូវប្រមូល និងប្រុងប្រយ័ត្នបំផុត។​ ដោយឡែក ប្រការដែលសំខាន់ សូមបដិសេធចំពោះប្រតិបត្តិការផ្លូវអារម្មណ៍ទៅលើការងារ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលល្អបំផុតសម្រាប់រាល់ការធ្វើទំនាក់ទំនង និងការចរចាលើកិច្ចការសំខាន់។ អ្នកអាចធ្វើឲ្យមនុស្សនៅក្បែរខ្លួនពេញចិត្ត និងគាំទ្រការសម្រចចិត្តរបស់អ្នកបានយ៉ាងល្អប្រសើរបំផុត។ ប៉ុន្តែសូមមានភាពអត់ធ្មត់ និងសម្របសម្រួល ពីព្រោះអ្នកក៏អាចប្រទះនឹងភាពស្មុគ្រស្មាញមួយចំនួន ហើយប្រសិនបើអ្នកមិនប្រុងប្រយ័ត្នក៏នឹងអាចធ្វើឲ្យមានបញ្ហាបានផងដែរ។  កុំដោះស្រាយការងារច្រើនក្នុងពេលតែមួយ ស្វែងយល់ពីរបៀបប្រើប្រាស់ពេលវេលាការងាររបស់អ្នកឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តណែនាំថាកំហុសនៅក្នុងពេលនេះមានកំរិតខ្ពស់។ កុំធ្វើឲ្យមិត្តរួមការងាររបស់អ្នកមានការភ្ញាក់ផ្អើលជាមួយនឹងការសម្តែងចេញ ឬរបៀបអនុវត្តការងាររបស់អ្នក។ ព្យាយាមធ្វើការងារទៅតាមគម្រោងផែនការ និងកាលវិភាគដែលអ្នកបានរៀបចំ។ ផ្ទុយទៅវិញ លោកអ្នកមានភាពរស់រាយរាក់ទាក់ និងរស់រវើកណាស់ ដូច្នេះលោកអ្នកអាចមានលទ្ធភាពកែប្រែស្ថានភាពមិនប្រក្រតីមួយចំនួន។ លើសពីនេះ លទ្ធភាពដែលអ្នកអាចបត់បែននៅក្នុងស្ថានភាព គឺជាចំណុចវិជ្ជមានបំផុតក្នុងពេលនេះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ សូមកុំសាកល្បង ប្រថុយប្រថានជាមួយទម្រង់ការងារដែលអ្នកមិនស្គាល់ច្បាស់។ យកល្អបញ្ចៀសពីស្ថានភាពដែលមិនសមប្រកបនឹងអ្នក។ ព្យាយាមចំណាយពេលវេលាលើការងារដែលអ្នកពេញចិត្ត ហើយក៏ជាការងារដែលត្រូវនឹងចំណេះជំនាញរបស់អ្នកផងដែរ។ ទន្ទឹមនឹងនេះ សូមមានហេតុផលជានិច្ចចំពោះការសម្រេច ចិត្តរបស់អ្នក។ កុំយកអារម្មណ៍លាយឡំនឹងការងារ ហើយក៏មិនគួរមានការសង្ស័យច្រើនផងដែរ។ ភាពសង្ស័យដែលគ្មានមូលដ្ឋាននឹងនឹងបំផ្លាញទំនុកចិត្តពីសាធារណៈជនផងដែរ។ ក្រីពីនេះ មិនគួរមានប្រញាប់ប្រញាលក្នុងការទទួលយកការផ្តល់ជូននោះទេ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលេនះទឹកចិត្តរបស់អ្នកមានឥទ្ធិពលលើការងារ ដូច្នេះសូមកំណត់ពត៌មានដែលអ្នកទទួលបាន ហើយកុំប្រើអារម្មណ៍មកសម្រេចចិត្តលើការងារអ្វីឡើយ។ យកល្អដើរចេញពីស្ថានភាពមិនល្អ កុំតវ៉ា ក៏មិនចាំបាច់ពន្យល់ច្រើនពេកដែរ។ ភាពស្ងៀមស្ងាត់ក្នុងពេលនេះមានទំនាក់ទំនងដ៏សំខាន់ទៅលើភាពជោគជ័យ។ លោកអ្នកនឹងទទួលបានព្រឹត្តិការណ៍ដ៏រីករាយជាច្រើននៅថ្ងៃខាងមុខ ដូច្នេះសូមកុំតានតឹងដោយមិនចាំបាច់។ ដោយឡែក រាល់ការសម្រចចិត្តត្រូវយោងទៅលើពត៌មានលំអិតជាដាច់ខាត។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកអាចធ្វើការងារទាំងឡាយដែលអ្នកពេញចិត្ត។ លទ្ធភាពដែលអ្នកនឹងទទួលបានជោគជ័យគឺមានកំរិតខ្ពស់បំផុត ដូច្នេះមិនចាំបាច់ព្រួយបារម្ភអ្វីនោះទេ។ ក្នុងនោះ ប្រសិនបើអ្នកចង់ធ្វើការផ្លាស់ប្តូរទម្រង់ការងារ ឬធ្វើទំនាក់ទំនង ដោះស្រាយបញ្ហានានាក្តី គង់នឹងអាចទៅរួចជានិច្ច។ ដោយឡែក លោកអ្នកមិនគួរភ្ជាប់ទំនាក់ទំនងទៅនឹងបញ្ហាតូចតាច។ លាភសំណាងរបស់អ្នកគឺនៅជិតនឹងចុងបញ្ចប់នៃការងារថ្ងៃនេះ ដូច្នេះបើទោះបីជាអ្នកហាក់មិនទទួលបានទិន្នផលនៅពេលព្រឹកក៏ដោយ ក៏មិនគួរបោះបង់នោះទេ។​

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំឲ្យអ្នកយកចិត្តទុកដាក់ទៅលើការងារសម្រាប់ពេលអនាគត។ ក្នុងពេលនេះអ្នកអាចយកគម្រោងផែនការមកវិភាគ វាយតម្លៃជាថ្មីទើបជាការល្អប្រសើរ។ លោកអ្នកត្រូវការសម្របសម្រួលទៅនឹងស្ថានភាពប្រែប្រួលផ្សេងៗនែការងារ។ ក្នុងពេលស្របគ្នានេះ សូមជៀសវាងការចែករំលែកពត៌មានសំខាន់ជាមួយនឹងមនុស្សថ្មី ក៏ដូចជាមនុស្សផ្ទុយភេទឆ្នាំរកា។ យកល្អសូមលោកអ្នករក្សាភាពស្ងៀមស្ងាត់ រក្សាលំនឹង និងការគិតរបស់អ្នក។ កុំបណ្តោយខ្លួនឲ្យទទួលរងឥទ្ធិពលខាងក្រៅដែល មិនចាំបាច់។​

ចំណាំ៖

ឆ្នាំទាំង៣ ម្សាញ់ មមី ច រាសីឡើងខ្ពស់ត្រដែត។ រាល់បំណងរបស់អ្នកនឹងទទួលបានការផ្តល់ជូន។ ទ្រព្យសម្បតិ្ត លាភសក្ការៈ និងឳកាសកើតឡើងច្រើនក្នុងពេលនេះ។​​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner