សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តពោធិរង្សី ស្រុកកញ្ចៀច ខេត្តព្រៃវង

ខេត្តព្រៃវង ៖ ព្រះវិហារថ្មីក្នុងវត្តពោធិរង្សី ហៅវត្តត្រពាំងទឹម ស្ថិតក្នុងឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ត្រូវបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា ម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការទៅតាមគន្លងប្រពៃណីនិងព្រះពុទ្ធសាសនា នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

លោក ប៊ិន ជីវន្ត អភិបាលនៃគណៈអភិបាលស្រុកកញ្ជ្រៀច បានជម្រាប ពីការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងស្រុកកញ្ចៀចមានវត្តអារាមចំនួន ៣៥វត្ត ព្រះសង្ឃចំនួន ៣១០អង្គ ភិក្ខុ ៦៩អង្គ សាមណេរ ២៤១អង្គ អាចារ្យ ១៣១នាក់ គណៈកម្មការវត្ត ២៦៩នាក់ ដូនជី ១១នាក់ និងក្មេងវត្ត ២៩នាក់។ ដោយឡែកព្រះវិហារថ្មីដែលជាសមិទ្ធផលដ៏ថ្លៃថ្លា និងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ការនាពេលនេះ មាន ទំហំទទឹងប្រវែង ១២ម៉ែត្រ. និងបណ្ដោយប្រវែង ២២ម៉ែត្រ និងកម្ពស់ ១៩ម៉ែត្រ ប្រើប្រាស់រយៈពេលសាងសង់អស់រយៈ ពេលប្រមាណជាង ១៣ឆ្នាំ ចំណាយថវិកាសរុបចំនួន ១.០៤៦.៩៣៥.០០០រៀល ស្មើរនិង ២៥៥.៣៥០ដុល្លា ( ពីរយ ហាសិបប្រាំពាន់បីរយហាសិបដុល្លារអាមេរិកគត់ ) ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃខេត្តព្រៃវែង ដែលបានខិតខំអស់កម្លាំងកាយ និងស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញ នូវវិធានការទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពនូវការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ដោយរាជរដ្ឋាភិបាលបានផ្ដល់វាក់សាំង បង្ការជម្ងឺកូវីដ១៩ជូនប្រជាពលនៅទូទាំងប្រទេស ដែលអាចធ្វើឲ្យប្រទេសជាតិអាចបើកដំណើរសេដ្ឋកិច្ចឡើងវិញ បង្កលក្ខណៈសម្បត្តិងាយស្រួលក្នុងការលើកកម្ពស់ជីវរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងវិញ ។

សម្ដេចក្រឡា ហោម ស ខេង បានមានប្រសាសន៍លើកឡើងបន្តទៀតថាអជ្ញាធរមូលដ្ឋានត្រូវផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយប្រជា ពលរដ្ឋក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ដោយទទួលយកនូវរាល់សំណើរសំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈវេទិ ការសេធារណៈ ព្រមទាំងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីធានាបាននូវសុខ សុវត្ថិភាពនិងភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ លើកឡើងបន្តទៀតថា វត្តអារាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមជាតិយើង ដោយក្នុងនោះបានអប់រំប្រជាពលរដ្ឋឲ្យកសាងតែអំពើរល្អអំពើរជាកុសល ដែលនាំឲ្យភូមិឃុំសហគមន៍របស់យើងទទួលបាននូវភាពសុខសាន្ត ។

ក្នុងឱកាសនោះដែរសម្តេចក្រឡាហោម ខេងក៏បានប្រគេនបច្ច័យចូលបុណ្យសីមាទាំង ០៨ទិស ក្នុងមួយទិសបច្ច័យ ២០ម៉ឺនរៀល សសីមា ឥន្ទកិល ៣០ម៉ឺនរៀល ឧបត្ថមសាលាស្រុកកញ្ចៀច ០១លានរៀល គ្រូពេទ្យចំនួន ២៥នាក់ ក្នុងម្នាក់ៗថវិកា ០២ម៉ឺនរៀល លោកគ្រូអ្នកគ្រូចំនួន ៧០នាក់ ម្នាក់ៗ ០២ម៉ឺនរៀល សហភាពសហព័ទ្ធយុវជនកម្ពុជាចំនួន ១០០នាក់ យុវជនកាកបាទក្រហមចំនួន ១០០នាក់ នាយុវជនកាយរិទ្ធចំនួន១០០នាក់ ម្នាក់ៗទទួលបានថវិកា ០១ម៉ឺនរៀល សិស្សានុសិស្សចំនួន ៤០០នាក់ ម្នាក់ៗទទួលបាន ប៊ិច សៀវភៅ និងថវិកាមួយចំនួន ដូនជីតាជីចំនួន ១០០នាក់ ម្នាក់ៗទទួលបានក្រណាត់សមួយដុំនិង ថវិកា ០១ម៉ឺន រៀល ព្រមទាំងបានបានអញ្ជើញកាត់ឫសីមាសម្ពោធព្រះវិហារថ្មី ក្នុងវត្តពោធិរង្ស៊ី ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការទៅតាមគន្លងប្រពៃណីនៃព្រះពុទ្ធសាសនា ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner