ថៃចាប់ផ្តើមការចរចាជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប

បាងកក ៖ នៅថ្ងៃចន្ទនេះ ប្រទេសថៃនឹងចាប់ផ្តើមការចរចាជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (Efta) ដើម្បីអភិវឌ្ឍន៍ការវិនិយោគ សេវាកម្ម និងពាណិជ្ជកម្ម ។

រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ Jurin Laksanawisit មានផែនការចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសមាគម ក្នុងប្រទេសអៀរឡង់ នាថ្ងៃទី២០ មិថុនា ២០២២ នេះបើតាមលោកស្រី Auramon Supthaweethum អគ្គនាយិកា នៃអគ្គនាយកដ្ឋានចរចាពាណិជ្ជកម្ម ។

លោកស្រី Auramon បាននិយាយថា «Efta គឺជាគោលដៅមួយក្នុងចំណោមគោលដៅរបស់ប្រទេសថៃសម្រាប់ FTA ខណៈដែលក្រុមនេះបានអនុម័តគោលនយោបាយពាណិជ្ជកម្មសេរី និងមានកម្រិតខ្ពស់ នៃអំណាចទិញ និងកម្លាំងសេដ្ឋកិច្ច។ ពួកគេគឺជាអ្នកដឹកនាំក្នុងការច្នៃប្រឌិត និងបច្ចេកវិទ្យា បន្ថែមពីលើការមានអ្នកវិនិយោគសំខាន់ៗ »។

ការសិក្សាមួយបានរកឃើញថា FTA ជាមួយ Efta នឹងជួយបង្កើនអានុភាព និងការប្រកួតប្រជែងរបស់ប្រទេសថៃសម្រាប់ផលិតផល និងសេវាកម្មថៃនៅក្នុងប្លុក ក៏ដូចជាទាក់ទាញអ្នកវិនិយោគ ដែលមានឯកទេសខាងបច្ចេកវិទ្យាខ្ពស់ និងការច្នៃប្រឌិតមកប្រទេសថៃ។

ការសិក្សានេះបានព្យាករណ៍ថា ការនាំចេញរបស់ថៃទៅកាន់ Efta នឹងកើនឡើង ៣៨% ដល់ ២៦២ លានដុល្លារ ខណៈដែលការនាំចូលពី Efta នឹងកើនឡើង ១៤.៨% ដល់ ២១០ លានដុល្លារ ៕ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner