ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍ទឹកថ្លា ឃាត់ខ្លួន
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩នេះថា កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចដីឡូតិ៍អតីតរោងចក្រជិនណាន ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្សយ ៣នាក់រួមមាន ៖ ទី១-ឈ្មោះ អ៊ុច រ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅតាមសំយ៉ាបផ្ទះគេ, ទី២-ឈ្មោះ អ៊ិច សៅរិទ្ឋ ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ, ទី៣-ឈ្មោះ អឿន សំអូន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ពិនិត្យទឹកនោម)។
បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕