រថយន្តទំនើបរ៉េងរ៉ូវើរពន្លះក្បាលថ្មពុះចែកទ្រូងផ្លូវបាក់២កង់នៅស្តុបក្ដាន់ពីរ

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់បើក រថយន្ត មួយគ្រឿងទំនងជាស្រវឹងស្រា ហើយបោះពួយយ៉ាងលឿនបានជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យ បាក់អស់២កង់រថយន្តខូចខាតផ្នែកខាងមុខយ់ាង ដំណំ។ ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង១ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យទី១៣  ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្សីកែងនិងផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

    យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់បើករថយន្តមួយគ្រឿងម៉ាករ៉េងរ៉ូវើរពណ័ស ពាក់ស្លាកលេខ ភ្នំពេញ2BB .1777 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបោះពួយយ៉ាងលឿន ខណៈ មកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់២កង់រថយន្តខ្ទេចមួយណាត់មុខស្ទើរតែទាំងស្រុង ចំណែកភ្លើងដាក់ លើក្បាលថ្ម ពុះចែកទ្រូងផ្លូវ ភ្លិមភ្លេតៗក៏បាក់ធ្លាក់មកក្រោមដែល។តែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner