លោក ពូទីន ៖ រុស្ស៊ីគ្មានអ្វីត្រូវប្រឆាំងនឹងអ៊ុយក្រែន ដែលចូលជាសមាជិកសហភាពអឺរ៉ុបទេ

ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថ្លែងថា លោកគ្មានការជំទាស់ចំពោះអ៊ុយក្រែន ក្នុងការចូលជាសមាជិកសហភាពអឺរ៉ុបទេ បន្ទាប់ពីការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប បានគាំទ្រសំណើសុំរបស់ទីក្រុងគៀវ ដើម្បីចូលជាសមាជិករបស់ប្លុកនេះ។

ស្របពេលជាមួយគ្នានេះដែរ លោក ពូទីន បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា យើងគ្មានអ្វីត្រូវប្រឆាំងនឹងវាទេ… វាមិនមែនជាប្លុកយោធាទេ… វាជាសិទ្ធិរបស់ប្រទេសណាមួយក្នុងការចូលរួមសហជីពសេដ្ឋកិច្ច។

គួរបញ្ជាក់ថា រុស្ស៊ីបានធ្វើការរិះគន់ ក៏ដូចជាប្រកាសប្រឆាំងនឹងការប៉ុនប៉ងរបស់អ៊ុយក្រែន ក្នុងការចូលរួមក្នុងសម្ព័ន្ធមិត្តយោធារបស់អង្គការណាតូអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយបញ្ហានេះបានក្លាយជាការប្រឈមមុខដាក់គ្នាដ៏សំខាន់រវាងទីក្រុងម៉ូស្គូ និងលោកខាងលិច៕ ប្រភព៖ CGTN ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner