ក្រសួងអប់រំបន្តបើកវគ្គប្រកួតជម្រុះយក ១០ក្រុម” យុវជន២១ ឆ្នាំ២០២២
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា (នាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន) បានរៀបចំពិធីបើក “វគ្គប្រកួតជម្រុះយក ១០ក្រុម” នៃកម្មវិធីយុវជន២១ ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម សេរី ជំនៈ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតាមប្រព័ន្ធអនឡាញនៅថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២២ ។
ក្នុងឆ្នាំ២០២២នេះកម្មវិធី “យុវជន២១” មានបេក្ខជនចូលរួម និងបានបំពេញគ្រប់លក្ខខណ្ឌលើការរៀបចំគំនិតផ្ដួចផ្ដើមអាជីវកម្មបែបឌីជីថល ចំនួន១៨ គម្រោង ដូចខាងក្រោម៖
១. សកលវិទ្យាល័យភ្នំពេញអន្តរ គម្រោងអាជីវកម្ម “អ៊ែបដៃគូនិស្សិត”
២. សាកលវិទ្យាល័យកម្ពុជា គម្រោងអាជីវកម្ម “សត្វ២១”
៣. សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ គម្រោងអាជីវកម្ម App Tour Explorer
៤. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា គម្រោងអាជីវកម្ម Studyer
៥. សាកលវិទ្យាល័យចេនឡា គម្រោងអាជីវកម្ម សេវាបណ្តុះបណ្តាលការសង្រ្គោះបឋម
៦. សាកលវិទ្យាល័យអន្តរជាតិ គម្រោងអាជីវកម្ម Golden milk powder.
៧. សាកលវិទ្យាល័យផារ៉ាហ្គន គម្រោងអាជីវកម្ម លក់ដុំ
៨. សាកលវិទ្យាល័យភូមិន្ទកសិកម្ម គម្រោងអាជីវកម្ម BONTOR App
៩. វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ គម្រោងអាជីវកម្ម Best Cook ម្សៅគ្រឿងលឿង.
១០. សាកលវិទ្យាល័យធនធានមនុស្ស គម្រោងអាជីវកម្ម KRU_App
១១. សាកលវិទ្យាល័យមេគង្គកម្ពុជា គម្រោងអាជីវកម្ម BHiring Mobile
១២. សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច គម្រោងអាជីវកម្ម ជួលខ្ញុំ RentMe
១៣. សាកលវិទ្យាល័យអាស៊ីអឺរ៉ុប គម្រោងអាជីវកម្ម ក្រមា
១៤. សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ គម្រោងអាជីវកម្ម CamMental
១៥. សាកលវិទ្យាល័យ វេស្ទើន គម្រោងអាជីវកម្ម Customize Cambodia
១៦. សាកលវិទ្យាល័យក្រចេះ គម្រោងអាជីវកម្ម អ៊ែបកសិករឆ្លាតវៃ
១៧. សាកលវិទ្យាល័យបៀលប្រាយ គម្រោងអាជីវកម្ម App Research Centre
១៨. សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្ដកម្ពុជា គម្រោងអាជីវកម្ម Pteah ៕ ដោយ-រ៉ាវុធ