បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី០៥ ជូនដល់កងទ័ព និងគ្រួសារកងទ័ព
ខេត្តតាកែវ ៖ នាយទាហាន នាយទាហានរង និងពលទាហាន ប្តី ឬប្រពន្ធកងទ័ព នៃបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី០៥ ពីក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកងទ័ពជើងគោក នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម នៅទីបញ្ជាការដ្ឋានវិសកវកម្មកងទ័ពជើងគោក បន្ទាយត្រាំខ្នារ ស្រុកបាទី ខេត្តតាកែវ ។
ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បានគូសបញ្ជាក់ថា ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ ១៩ ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ មានវ៉ាក់សាំងដូសបឋម ( ដូសទី១ និងដូសទី២ ) , វ៉ាក់សាំងដូសជំរុញ ( ទី៣ ,ទី៤ ) ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ កម្មករ កម្មការិនី និងផែនការបន្តចាក់ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
ក្នុងនាមបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក និងជំនួសមុខឲ្យនាយទាហាន នាយទាហានរង ពលទាហាន និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានគិតគូរពីសុខទុក្ខ សុខមាលភាពរបស់កងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត មន្ត្រីរាជការទាំងអស់ឲ្យរួចជៀសផុតពីជំងឺរាតត្បាតកូវីដ-១៩ ដោយសម្តេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង តាមរយះការបញ្ជាទិញ និងដោយជំនួយវ៉ាក់សាំងពីបរទេសបានចាក់ជូនកងទ័ព គ្រួសារ ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត មន្ត្រីរាជការមានវ៉ាក់សាំងដូសទី១ ដូសទី២ វ៉ាក់សាំងកុមារ ដូសទី៣ ( ដូសជម្រុញ )និងដូសទី៤ ដែលកំពុងចាប់ផ្តើមដំណើរការនាពេលនេះ ។
ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បានជំរុញដល់ក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់ បំពេញការងារឲ្យបានល្អ និងពន្លឿន នៃការចាក់ឲ្យបានលឿន ដើម្បីកាត់ បន្ថយការរង់ចាំរបស់បងប្អូន។ ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បានផ្តាំផ្ញើដល់ នាយទាហាន នាយទាហានរង ពលទាហាន និងក្រុមគ្រួសារដែលបានមកទទួលវ៉ាក់ សាំងដូសទី០៥ ដែលជាដូសជំរុញនេះត្រូវតមពិសារគ្រឿងស្រវឹង និងគ្រឿងសមុទ្រឲ្យ បានមួយសប្តាហ៍ ដើម្បីរក្សាគុណភាព និងប្រសិទ្ធិភាពរបស់វ៉ាក់សាំង ។
សូមបញ្ជាក់ថា៖ បញ្ជាការដ្ឋានវិស្វកម្មចាប់ផ្តើមបើកដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី៥ ចាប់ពីថ្ងៃទី២០ និងបញ្ចប់នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ ។ សូមអំពាវនាវ និងជំរុញឲ្យនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងប្តីប្រពន្ធ កូនចៅ កងទ័ពទាំងអស់ នៃបញ្ជាការដ្ឋានវិស្វកម្មទាំងអស់ រួសរាន់មកចាក់ឲ្យបានទាន់ពេលវេលា នៃយុទ្ធនាការនេះ និងបន្តផ្សព្វផ្សាយដើម្បីឲ្យបានដឹង និងចូលរួមទទួលបានវ៉ាក់សាំងទាំងអស់គ្នា ៕ ប្រភព ៖ កងទ័ព










