រុស្ស៊ីបង្កើនការវាយលុក នៅភាគខាងកើតអ៊ុយក្រែន ខណៈប្រមុខណាតូថាសង្គ្រាមអ៊ុយក្រែន អាចនឹងអូសបន្លាយពេលច្រើនឆ្នាំ

ព្រុចសែល៖ រដ្ឋាភិបាលរុស្ស៊ី នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បានបញ្ជាក់ថាខ្លួនបានដណ្តើមយកភូមិមួយនៅជិតទីក្រុងឧស្សាហកម្ម ស៊ីវីយេរ៉ូដូណេត ភាគខាងកើតអ៊ុយក្រែន ដែលជាគោលដៅ សំខាន់ក្នុងយុទ្ធនាការរបស់ទីក្រុងម៉ូស្គូ ដើម្បីគ្រប់គ្រងភាគខាង កើតរបស់ប្រទេសនេះ។

ស្របពេលជាមួយគ្នានេះដែរ ប្រមុខអង្គការណាតូលោក ជេន ស្ដូលធិនប៊ឺគ នៅថ្ងៃអាទិត្យនេះដែរ បានព្រមានថា សង្រ្គាម អ៊ុយក្រែនអាចនឹងអូសបន្លាយពេលច្រើនឆ្នាំ ស្របពេលដែល រុស្ស៉ីកាន់តែបង្កើនការវាយលុករឹតតែខ្លាំង បន្ទាប់ពី គណៈកម្មការអឺរ៉ុបបានផ្ដល់អនុសាសន៍ថា ទីក្រុងកៀវគួរតែ ទទួលបានឋានៈបេក្ខភាព ដើម្បីចូលជាសមាជិកសហភាពអឺរ៉ុប។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៉ីលោក អ៊ីហ្គ័រ កូណាសិនកូវ បានឲ្យដឹងតាមរយៈសារតាមវីដេអូយ៉ាងដូច្នេះថា ការវាយលុក លើគោលដៅក្នុងទីក្រុង ស៊ីវីយេរ៉ូដូណេត បានដំណើរការ ទៅ ដោយជោគជ័យ ហើយកងកម្លាំងរបស់យើងបានគ្រប់គ្រងភូមិមួយ នៅជាយក្រុង។

លោក កូណាសិនកូវ បន្ថែមថា កងកម្លាំងប្រដាប់អាវុធនៃ សហព័ន្ធ រុស្ស៉ីបន្តវាយប្រហារគោលដៅយោធានៅលើទឹកដីរបស់អ៊ុយក្រែន។ ជាមួយគ្នានោះ យើងបានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ កាលីប ដើម្បីវាយប្រហារទីបញ្ជាការមួយក្នុងតំបន់ នីប្រ៉ូប៉េត្រូវស៍ ដោយបាញ់សម្លាប់ឧត្តមសេនីយ៍ និងទាហានអ៊ុយក្រែនជាច្រើន នាក់៕
ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner