លោក ហ្សេលេនស្គី ព្រមានថា រុស្ស៊ីនឹងបង្កើនការវាយប្រហារ កាន់តែខ្លាំងក្នុងសប្តាហ៍នេះ

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ព្រមានថារុស្ស៊ីនឹងបង្កើនការវាយប្រហាររបស់ខ្លួនលើប្រទេសរបស់លោកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតចំពេលទីក្រុងកៀវកំពុងរង់ចាំព័ត៌មានស្តីពីការដេញថ្លៃរបស់ខ្លួនដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប។

ថ្លែងក្នុងកំលុងសុន្ទរកថាពេលយប់របស់ខ្លួនពីទីក្រុងកៀវ លោក ហ្សេលេនស្គី បាននិយាយថា លោក និងទីប្រឹក្សារបស់លោករំពឹងថា នឹងមានសកម្មភាពអរិភាពកាន់តែច្រើនពីសំណាក់រុស្ស៊ី ប៉ុន្តែ បានប្រាប់ពលរដ្ឋថា កងកម្លាំងរបស់ខ្លួនកំពុងរៀបចំ និងត្រៀមខ្លួន ជាស្រេចសម្រាប់ការវាយលុកជាថ្មី។ ជាមួយគ្នានេះ លោក ហ្សេលេនស្គី បានសន្យាថា នឹងជំរុញទៅមុខជាមួយអ្វីដែល លោកហៅថា មហិច្ឆិតាជាប្រវត្តិសាស្ត្ររបស់អ៊ុយក្រែន ក្នុងការ ចូលរួមជាមួយសហភាពអឺរ៉ុប ដែលត្រូវបានអនុម័តដោយ នាយកប្រតិបត្តិរបស់ប្លុកនេះ គឺគណៈកម្មការអឺរ៉ុបកាលពី សប្តាហ៍មុន។

គួរបញ្ជាក់ថា សមាជិកសហភាពអឺរ៉ុបត្រូវបានគេរំពឹងថា នឹងសម្រេចចិត្តថាតើត្រូវផ្តល់ឋានៈបេក្ខជនដល់អ៊ុយក្រែនដែរឬទេនៅចុងសប្តាហ៍នេះ។ ការផ្លាស់ប្តូរនេះនឹងចាប់ផ្តើមដំណើរការនៃការចូលជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ដែលអាចចំណាយពេលច្រើនឆ្នាំដើម្បីបញ្ចប់៕
ប្រភព៖ BBC ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner