ជនសង្ស័យម្នាក់ ត្រូវនគរបាលខណ្ឌឫស្សីកែវ ចាប់ខ្លួនតាមដីការ របស់សាលាដំបូងរាជធានីភ្នំពេញ ពីបទ ជួញដូរគ្រឿងញៀន
ភ្នំពេញ ៖ កម្លាំងជំនាញខណ្ឌឬស្សីកែវ បានសហការណ៍ ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលសង្កែ១ នៅវេលាម៉ោង ១១និង០០នាទីថ្ងៃទី ២០ខែមិថុនា ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ សោម ផានិត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ផ្ទះលេខ ៤៣៣k ផ្លូវលំ ក្រុម៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ សន្តិសុខឯកជន ដែលជននេះជាប់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា តាមដីការបង្គាប់អោយចាប់ខ្លួនលេខ ១២៧៨ ដចន. ចុះថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០ របស់ចៅក្រមសើបសួរ ឈ្មោះ ហន សុខេមរិន
និង ដីការបង្គាប់អោយចាប់ខ្លួន ឃុំខ្លួនលេខ ២៦១ «ច»ដចន ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១របស់ចៅក្រមជំនុំម្រះ ឈ្មោះ ធ្ធាំ ប៊ុណ្ណា។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវបានជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនិតិវិធី ៕ ដោយ ៖ ជីម ភារ៉ា


