ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ផ្តល់អនុសាសន៍បន្ថែមដល់គ្រូបង្វឹក កីឡាករកីឡាការិនី ត្រៀមប្រជែងដណ្តើមមេដាយជូនកម្ពុជា នៅស៊ីហ្គេម ឆ្នាំ២០២៣

ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានជួបសំណេះសំណាលជាមួយ គ្រូបង្វឹក កីឡាករកីឡាការិនីជម្រើសជាតិ និងសមាជិកប្រតិបត្តិសហព័ន្ធ នាព្រឹកថ្ងៃទី២១ ខែ មិថុនា នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីផ្តល់អនុសាសន៍ ជម្រុញឲ្យការហ្វឹកហាត់អោយកាន់តែមានសក្តានុពលត្រៀម ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម ប្រធានសហព័ន្ធ បានគូបញ្ជាក់ថា បន្ទាប់ពីបញ្ចប់បេសកម្មចូលរួមកីឡាស៊ីហ្គេម នៅវៀតណាមយើងមើលឃើញថា កីឡាករ កីឡាការិនីជម្រើសជាតិ មានចំណុចខ្វះខាតជាច្រើន ធ្វើឲ្យអត្តពលិកកីឡាវាយសី ពុំដណ្តើមបានមេដាយជូនកម្ពុជា ពីព្រឹត្តិការណ៍មួយនេះ។
ឯកឧត្តម អះអាងថា ដើមចមធ្វើឲ្យយើងបរាជ័យ ដូចជា បច្ចេកទេសនៅមានកម្រិត កម្លាំងមិនពេញលេញ ខ្វះភាពអង់អាចក្លាហាន និងឆាប់បាក់ស្មារតី នៅពេលជួបប្រទេសខ្លាំង។

ឯកឧត្តម លី កុសល លើកឡើងទៀតថា ដើម្បីពង្រឹងឲ្យមានសក្តានុពលវិញ អត្តពលិកទាំងអស់ត្រូវលុបបំបាត់ចំណុចខ្វះខាតទាំងអស់ ហើយត្រូវដាក់ទិសដៅបង្កើនការហ្វឹកហាត់ទ្វេដង ទាំងកម្លាំង និងនាំយកគ្រូបង្វឹកកម្រិតខ្ពស់មកបន្ថែមជួយ ដើម្បីជួយបង្ហាត់បង្កើនបច្ចេកទេស ជាពិសេស ពង្រឹងចិត្តសាស្រ្តឲ្យកីឡាករ កីឡាការិនីមានភាពក្លាហានទឹកចិត្តមុះមុតក្នុងការប្រកួត ។

ជាមួយគ្នានេះ ឯកឧត្តម បានជម្រុញឲ្យគ្រូបង្វឹកខ្មែរ និងគ្រូបរទេស ត្រូវបង្កើនការយកចិត្តទុកដាក់ កត់សម្គាល់គ្រប់កីឡាករ កីឡាការិនី ដើម្បីតាមដានវាយតម្លៃពីសមត្ថភាពអំឡុងពេលហ្វឹកហាត់ និងការប្រកួត ថាតើពួកគេម្នាក់ៗនៅខ្វះខាតអ្វីខ្លះ? ដើម្បីយកមកកែលម្អ ធ្វើយ៉ាងណាឲ្យពួកគេក្លាយជាអត្តបលិកសក្តានុពល ឈានទៅប្រកួតប្រជែងកម្រិតអន្តរជាតិ។ ឯកឧត្តម លី កុសល ក៏បានជម្រុញឲ្យកីឡាករកីឡាការិនីអភិវឌ្ឍសមត្ថភាពប្រកបដោយគុណភាព ។

សូមបញ្ជាក់ថា ឮព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម អត្តពលិកកីឡាវាយសីកម្ពុជា មិនប្រជែងដណ្តើមបានមេដាយជូនកម្ពុជានោះទេ ពោលគ្រាន់តែទទួលបានលទ្ធផលល្អជាងស៊ីហ្គេមកន្លតការងទៅ។ ដូច្នោះ ដើម្បីត្រៀមប្រជែងដណ្តើមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជូនកម្ពុជាបាន សហព័ន្ធដាក់គោលដៅបង្កើនការហ្វឹកហាត់ទ្វេដង បង្កើប្រកួតឲ្យបានច្រើន យកគ្រូបង្វឹកអន្តរជាតិ និងបង្កើនការហ្វឹកហាត់នៅក្រៅប្រទេស៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner