ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅផ្លូវ១០១៩ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី  ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ តិប បញ្ញា ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៤ ភូមិ៤សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទទួលគោក ត្រូវឃាត់ខ្លួន បន្ទាប់ពីសមត្ថកិច្ចពិនិត្យទឹកនោម រកឃើញថា មានប្រើប្រាស់សារធាតុញៀន។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner