អភិបាលខេត្តបាត់ដំបង ថ្លែងអំពាវនាវដល់កម្លាំង ប្រដាប់អាវុធទាំងអស់ ឲ្យចាត់វិធានការម៉ឺងម៉ាត់នូវ រាល់សកម្មភាពណាដែលបង្កអសន្តិសុខចលាចលប៉ុនប៉ងធ្វើរដ្ឋប្រហារប្រឆាំងរដ្ឋាភិបាលពីក្រុមអគតិ មួយក្តាប់តូច ដែចង់បំផ្លាញសុខសន្តិភាពរបស់ប្រ ជាជាតិ និងប្រជាជនកម្ពុជាយើង (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងគូសបញ្ជាក់ថា៖ ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ការអភិវឌ្ឍន៍លើគ្រប់វិស័យវ ទាំងវិស័យរដ្ឋ ទាំងវិស័យឯកជន ទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស។ដោយឡែកសម្រាប់ខេត្តបាត់ដំបង ទាំងសេដ្ឋកិច្ចសង្គម ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គ
ម និង ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន មានភាពល្អប្រសើរឡើង ថែមទាំងកាត់បន្ថយនូវភាពក្រីក្រ ជាបន្តបន្ទាប់។ហើយនៅក្នុងខេត្តកំពុងតែមានការវិវត្តនិងកំណើនសេដ្ឋកិច្ចពីមួយឆ្នាំទៅមួយឆ្នាំដោយឥតឈប់ឈរជាបន្តបន្ទាប់។ហើយប្រជាពលរដ្ឋរស់
នៅប្រកបដោយសុខសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើនទៀតផងដែរ។

        ការថ្លែងបែបនេះ គឺ នៅក្នុងឱកាសដែលឯក ឧត្តមអភិបាលខេត្តបាត់ដំបង អញ្ជើញបើកសម្ពោធនូវពិព័រណ៍ផលិតផលចម្រុះនិងការប្រគុំតន្ត្រីខ្នាតយក្ស ដែលរៀបចំដោយរដ្ឋបាលខេត្តបាត់ដំបង និង បណ្តាស្ថាប័នមន្ទីរ អង្គភាព ក្រុមហ៊ុន អាជីវករនានា ដើម្បីអបអរពិធីបុណ្យអុំទូកបណ្តែប្រទីប នាថ្ងៃចេញព្រះវស្សា ហើយក៏ជាលើកទី១៩ ផងដែរ សម្រាប់ឆ្នាំ២០១៩នេះ។ ដែលស្ថិតនៅបរិវេណសួននាគបាញ់ទឹកដើមពោធិ៍ ទីប្រជុំជន នៃ ក្រុង-ខេត្តបាត់ដំបងកាល ពីយបថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៩នេះ។

      តាមការលើកឡើងពីលោក គឹម ហ៊ួត ប្រធាន មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានឲ្យដឹងថា៖ការដាក់តាំងពិព័រណ៍លក់ផលិតផលចម្រុះនឹងប្រព្រឹត្ត
ទៅរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៩-១៣ខែតុលា ២០១៩។មានស្តង់លក់ដូរជាង៣០០ស្តង់។ ក្នុងនោះក៏មានស្តង់បណ្តាមន្ទីរអង្គភាពក្នុងខេត្ត, ស្តង់ ភូមិ១ផលិតផល១ ចំនួន៩ស្តង់, ស្តង់មន្ទីរពាណិ ជ្ជកម្មមកពីបណ្តាខេត្ត ចំនួន០៤ រួមមាន៖ ខេត្តក ណ្តាល, ស្វាយរៀង, បន្ទាយមានជ័យ និងខេត្តក្រ ចេះ ព្រមទាំងស្តង់សហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន ២០ស្តង់ផងដែរ។

      ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងក៏បានថ្លែងអំណរគុណ និងអរគុណដល់បណ្តាស្ថាប័ន មន្ទីរ អង្គភាពជុំវិញ រដ្ឋបាលមូលដ្ឋានគ្រប់ថ្នា ក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ ជាតំណាងក្រុមហ៊ុននានា បងប្អូនអាជីវករ សប្បុរសជនទាំងអស់ ដែលបានរួមចំណែករួមវិភាគទានក្នុ ងការរៀបចំនិងជួយឧបត្ថម្ភ ជាមួយនិងរដ្ឋបាលខេត្តតាមរយៈព្រឹត្តិការណ៍ថ្ងៃនេះឲ្យមានភាពសប្បាយរីករាយប្រកបដោយភាពអធឹកអធមនិងក្រៃលែង។

       ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានថ្លែងទៀតថា៖ខេត្តបាត់ដំបងជាខេត្តប្រកបដោយសក្តានុពលសេដ្ឋកិច្ចក្នុងតំបន់ភូមិភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា  វិស័យកសិកម្ម បានដើរតួនាទីជាឆ្អឹងខ្នងផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ខេត្ត និងគួបផ្សំនូវវិស័យដទៃទៀត ជា ពិសេស វិស័យទេសចរណ៍ក្នុងខេត្ត ដែលមានរម ណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្រ្ត ប្រាង្គប្រាសាទជាច្រើនទៀត ដែលកំពុងតែទាក់ទាញដល់ភ្ញៀវទេ សចរជាតិ-អន្តរជាតិ ឲ្យចូលមកកំសាន្ត។

      ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានសង្កត់ ធ្ងន់បន្ថែមទៀតថា៖អ្វីដែលយើងមានថ្ងៃនេះ គឺមិនអាចកាត់ផ្តាច់ចេញ ពីការដាក់ចេញនិងការអនុវត្តនូវនយោបាយឈ្នះឈ្នះរបស៎ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជា ណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិទទួលបាននូវ
សុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋរស់នៅដោយសុខដុមរម្យនា ប្រជាពលរដ្ឋរស់នៅ និងប្រកប ការងារដោយសុខសុវត្ថិភាព សន្តិសុខសណ្តាបធ្នាប់់សង្គមត្រូវបានធានា។ ហើយសុខសន្តិភាពដែល
យើងមានរហូតមកដល់ថ្ងៃនេះ គឺដោយសារប្រជាជនយើងមានទំនុកចិត្តផ្តល់ការគាំទ្រដលគណប ក្សប្រជាជន ផ្តល់ការគាំទ្រដល់ប្រមុខរាជរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសកម្ពុជា ផ្យកាន់តែមានភាព
កាន់សម្បូរណ៍រុងរឿងថែមទៀត៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner