លោក ដូណាល់ ត្រាំ ជួបជាមួយឧបនាយករដ្ឋមន្រ្តីចិននៅឯសេតវិមាន ស្របពេលប្រទេសទាំងពីរឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមិនពេញលេញមួយ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រំា នៅថ្ងៃសុក្រនេះ បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្រ្តីចិនលោក លីវ ហ៊ី នៅឯសេតវិមាន។ នេះបើតាមសារព័ត៌មាន CGTN របស់ចិន ។

ជំនួបនេះបានកើតមានឡើងក្រោយលោក លីវ ហ៊ី ដែលជាប្រធានប្រតិភូដឹកនំាការចរចាផ្នែកសេដ្ឋកិច្ចរវាងចិន-សហរដ្ឋអាម៉េរិក បានដឹកនំាក្រុមប្រតិភូជាន់ខ្ពស់ចិនចូលរួមកិច្ចចរចាពាណិជ្ជកម្មជុំថ្មីទៀត ដែលទើបត្រូវបានបញ្ចប់ទៅនៅថ្ងៃសុក្រសប្តាហ៍នេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

បើតាមលោក លីវ ហ៊ី ក្រុមចរចាទាំងពីរបានធ្វើការពិភាក្សាគ្នាប្រកបដោយភាពស្មោះត្រង់ និងមានប្រសិទ្ធភាព ក៏ដូចជាការស្ថាបនាទៅលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក។ ដោយឡែកប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រដដែលនេះ ក៏បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មមិនពេញលេញមួយជាមួយចិនផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner