តួលេខចាក់វ៉ាក់សាំងដូសទី៥ បានចំនួន ជាង២១ម៉ឺននាក់ (Video Inside)
យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ រយៈពេល ១៣ថ្ងៃមកនេះ មានពលរដ្ឋទៅចាក់បានចំនួន ២១ម៉ឺន ៧ពាន់ ៦២២នាក់ហើយ ។ កម្ពុជាដោយសារគោលនយោបាយចាក់វ៉ាក់សាំងរបស់រាជ រដ្ឋាភិបាលនេះហើយ, បាននាំឲ្យតួលេខឆ្លង និងស្លាប់បានធ្លាក់ក្នុងចំណុចសូន្យ ប្រមាណជិត ២ខែមកហើយ។
នៅទន្ទឹមនឹងការចាក់វ៉ាក់សាំងដូសទី៥, ការចាក់វ៉ាក់សាំងដូសទី៤ និងទី៣ នៅតែធ្វើជាបន្ត បន្ទាប់ដដែល ។
យោងតាមក្រសួងសុខាភិបាលតួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ២១ មិថុនា បានកើនដល់ចំនួន ១៥លាន ៧ម៉ឺន ៤៩២នាក់ ដែលស្មើនឹង ៩៤,១៩ ភាគរយ ។
តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ម៉ោង មកនេះបានចំនួន ១ម៉ឺន ៤ពាន់ ៨៦៧នាក់, ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣នោះវិញ, រយៈពេល ២៤ម៉ោង មកនេះ មានចំនួន ៨ពាន់ ៨៨០នាក់ ។