សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារជាមួយគ្រីស្ទបរិស័ទជាង៣០០០នាក់ នៅមជ្ឈមណ្ឌល កោះពេជ្រ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់កិត្តិយសអញ្ជើញជាអធិបតីក្នុងពិធិពិសាភោជនាហារ ជាមួយ ប្រជាពលរដ្ឋ ខ្មែរជាគ្រីស្ទបរិស័ទសរុបជាង ៣,០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ឯ,ឧ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា បច្ចុប្បន្ន ប្រជាពលរដ្ឋ ខ្មែរ ដែលបានជឿលើគ្រីស្ទសាសនា មានចំនួនសរុប ១១ម៉ឺន ៤,៤០២នាក់ ។

ឯ,ឧ រដ្ឋមន្ត្រី បន្តថា គ្រីស្ទសាសនា ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម និងចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមកម្ពុជា ឱ្យមានសុខសន្តិភាព ស្ថិរភាព រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា វៀរចាកផុតពីការរើសអើង ប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការជំនឿសាសនា អំពើប្រទូស្តរាយ អំពើហឹង្សាផ្សេងៗ ទាំងនៅក្នុង គ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល។

ឯ,ឧ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានបន្តថា បច្ចុប្បន្ន គ្រីស្ទបរិស័ទ ក៏បានចូលរួមសកម្មភាពសង្គមជាច្រើន តាមរយៈសកម្មភាពអប់រំ មនុស្សធម៌ សិល្បៈ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល តាមរយៈ អង្គការ សមាគម ដូចជា ជួយសាងសង់សាលារៀន ផ្លូវ ស្ពាន អណ្តូងទឹក អំណោយមនុស្សធម៌ ការដូរ ក្តីស្រឡាញ់ដល់កុមារ ក្មេងកំព្រារ ចាស់ជរាជាដើម ។

សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំកម្ពុជាមួយរូប ដែលគេបានមើលឃើញថា មិនត្រឹមតែបាន យកចិត្តទុកដាក់ក្នុងការកសាង និងអភិវឌ្ឍន៍សង្គមជាតិឱ្យបានរុងរឿងនោះទេ តែក៏ជាមេដឹកនាំ ដែល បានយកចិត្តទុកដាក់ និងកសាងសុខដុមនីយកម្មផ្នែកសាសនានៅក្នុងប្រទេសកម្ពុជាផងដែរ។

បើទោះបីសម្តេចតេជោជាអ្នកកាន់ព្រះពុទ្ធសាសនា តែសម្តេចមិនដែលរើសអើសចំពោះជំនឿ និង សាសនារបស់ប្រជាពលរដ្ឋខ្មែរនោះឡើយ។ បន្ថែមពីលើនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បាន ស្រឡាញ់ និងផ្តល់ភាពកក់ក្តៅគ្រប់ប្រជាពលរដ្ឋខ្មែរមានជំនឿលើសាសនាក្រៅពីព្រះពុទ្ធសាសនា។

ជាក់ស្តែងសម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់កិត្តិយសអញ្ជើញពិសាអាហារជាមួយគ្រីស្ទបរិស័ទ ក៏ដូចជាបងប្អូនខ្មែរ-ឥស្លាមជាងរៀងរាល់ឆ្នាំ ដែលការពិសាអាហារជាមួយគ្រីស្ទបរិស័ទនៅថ្ងៃនេះ គឺជា ការពិសាអាហារលើកទី៤ហើយ។ រាល់ពេលជួបពិសាអាហាសម្តេចតេជោ ហ៊ុន សែន តែងតែបញ្ជ្រាប ពីគុណតម្លៃ នៃសុខសន្តិភាព និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានជំនឿលើសាសនាខុសៗគ្នា នោះ ត្រូវចេះកសាងភាពសុខដុមនឹងគ្នា។ សម្តេចតេជោ ហ៊ុន សែន ក៏តែងតែបានលើកបង្ហាញពីភាព រីករាយផងដែរ ដែលឃើញប្រជាពលរដ្ឋខ្មែរចេះរួមរស់ដោយសុខសាន្តជាមួយគ្នា ទោះពួកគេមានជំនឿ សាសនាផ្សេងគ្នា ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner