ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រំលឹកខួបអនុស្សាវរីយ នៃការបង្កើតសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (CASIC) រយ:ពេល ៣ឆ្នាំ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នំា២០២២ បានអញ្ជើញជាអធិបតីក្នុងពិធី រំលឹកខួបអនុស្សាវរីយនៃការបង្កើតសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (CASIC) រយ:ពេល ៣ឆ្នាំ ដែលពិធីនេះបានរៀបចំឡើងនៅក្នុងទីស្តីការក្រសួងកសិកម្ម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអញ្ជើញមកក្រសួង ស្ថាប័នពាក់ ព័ន្ធ ព្រមទំាង ភ្ញៀវជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍ។

បន្ទាប់ពីស្តាប់មតិស្វាគមន៍រួច ឯកឧត្តមរដ្ឋមន្ត្រីបានអានសន្ទរកថា ជូនអង្គពិធីបានជ្រាបអំពីសាវតារ នៃការបង្កើតសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជានេះឡើងក្នុងគោលបំណងគឺដើម្បីជំរុញឱ្យមានការទទួលយកកាន់តែទូលំទូលាយនៃវិធីសាស្រ្ត និងបច្ចេកទេសច្នៃប្រឌិតថ្មីទាំងនេះ ។

ហើយវាគឺជាយន្តការថ្នាក់ជាតិមួយ ដែលត្រូវបានបង្កើតឡើងជាវេទិកាសម្រាប់ការលើក កម្ពស់កសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាព ឆ្ពោះទៅកាន់ការផ្លាស់ប្តូរជាកសិកម្មអេកូឡូស៊ីនៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍។ សម្ព័ន្ធគ្រប់គ្រងដោយ MAFF តាមរយ:គណៈកម្មការតម្រង់ទិស ដែលសមាជិកមកពីក្រសួងមហាផ្ទៃ,ក្រសួងបរិស្ថាន ,ក្រសួងកិច្ចការនារី, ក្រសួងធនធានទឹក និងឧតុនិយម ,និងសភាពាណិជ្ជកម្មកម្ពុជា។ សកម្មភាពសំខាន់ៗដែលសម្ព័ន្ធ បានអនុវត្តក្នុងរយ:ពេល៣ឆ្នាំកន្លងមក លទ្ធផលសម្រេចបាន បញ្ហាប្រឈម និងផែនការសកម្មភាពអនុវត្តបន្ត សំណូមពរ និងអនុសាសន៍បន្ថែម។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ឆ្លៀតយកឱកាសនេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដៃគូ និងក្រុមការងារសម្ព័ន្ធដែលបានរួមសហការអនុវត្ត ការងារទទួលបានលទ្ធផលល្អប្រសើរ និងបានគាំទ្រឲ្យបន្តការងារកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាព និងកសិកម្មអេកូឡូស៊ី ឲ្យកាន់តែល្អប្រសើរ ឈានឆ្ពោះទៅកាន់មាគ៌ាថ្មីមួយសម្រាប់ផលិតកម្មកសិកម្ម និងការគ្រប់គ្រងដីធ្លី និងជីវចម្រុះ និងការប្រមូលកាបូនក្នុងដីប្រកបមដោយនិរន្តរភាព។ បង្កើនសមត្ថភាពច្នៃប្រឌិត និងទេព្យកោសល្យ ដែលនាំឱ្យជីវភាពរស់នៅរបស់ប្រជាកសិករ និងសហគមន៍កាន់តែប្រសើរឡើង ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ចសកល៕
ដោយ៖ក្រសួងកសិកម្ម

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner