ប្រមុខការពារជាតិអ៊ុយក្រែន ៖ ទីក្រុងកៀវទើបទទួលបានប្រព័ន្ធកាំភ្លើងធំ ហាវវីតហ្សឺ របស់អាល្លឺម៉ង់

កៀវ ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡិចស៊ី រ៉េសនីកូវ នៅថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ជាក់ថា ប្រទេសរបស់លោកទើបបានទទួលប្រព័ន្ធកំាភ្លើងធំ ហាវវីតហ្សឺ (Howitzers) ឬហៅម្យ៉ាងទៀតថា ប៉ាន់ហ្សែរហាវបីត ២.០០០ (Panzerhaubitze 2000) របស់អាល្លឺម៉ង់។

លោក រ៉េសនីកូវ បានបង្ហោះសារនៅលើ Facebook ថា ប្រព័ន្ធកំាភ្លើងធំ ហាវវីតហ្សឺ ជាមួយកងទាហានអ៊ុយក្រែនដែលទទួលការបណ្តុះបណ្តាល បានចូលរួមជាមួយគ្រួសារកាំភ្លើងធំអ៊ុយក្រែន។ លោក រ៉េសនីកូវ បន្តថា ការផ្គត់ផ្គង់ប្រព័ន្ធកំាភ្លើងធំ PzH 2000 គឺជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រអ៊ុយក្រែន ។ ប្រមុខការពារជាតិអ៊ុយក្រែនរូបនេះបន្ថែមថា ក្រៅពីប្រព័ន្ធកំាភ្លើងធំ PzH 2000 អ៊ុយក្រែនបានប្រើប្រាស់កាំភ្លើងធំប្រវែង ១៥៥មីលីម៉ែត្រចំនួន ៥ ប្រភេទគឺ M777, FH70, M109, AHS Krab និង Ceasar howitzers ដើម្បីប្រយុទ្ធ។

ប៉ាន់ហ្សែរហាវបីត ២.០០០ គឺជាប្រព័ន្ធកាំភ្លើងធំដ៏មានអានុភាព ហើយអាចវាយប្រហារគោលដៅក្នុងចម្ងាយ ៤០គីឡូម៉ែត្រ ។ កាលពីខែមុន រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី អាណាលីណា បៀបក បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំងកំពុងធ្វើការ ដើម្បីផ្តល់អាវុធទំនើបៗដល់អ៊ុយក្រែនបន្ថែមទៀត ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner