សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន ក្រៅផ្លូវការតាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ។ ដោយនៅក្នុងកិច្ចប្រជុំ គឺអាស៊ាន-ចិន ប្តេជ្ញាពង្រឹងជាមួយជំនួបការពារជាតិ និងកិច្ចសហប្រតិបត្តិការសន្តិសុខ តាមរយៈក្របខ័ណ្ឌ និងយន្តការដែលមានស្រាប់ដូចជា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក វេទិកាតំបន់អាស៊ាន ការគាំទ្រដល់ការខិតខំរបស់អាស៊ានក្នុងការរក្សាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០០៩ សាធារណរដ្ឋប្រជាមានិតចិន គឺជាដៃគូរពាណិជ្ជកម្មដ៏ធំរបស់អាស៊ាន។ នៅក្នុងឆ្នាំ២០២០ អាស៊ានក៏បានក្លាយជាដៃគូរពាណិជ្ជកម្មដ៏ធំរបស់សាធារណរដ្ឋប្រជាមានិតចិនបានបន្តរហូតមកដល់ឆ្នាំ២០២២ ដែលតម្លៃស្មើនឹង ២៧៩.៥ពាន់លានដុល្លារអាម៉េរិក (ពីររយចិតសិបប្រាំបួនពាន់ចុចប្រាំពាន់លានដុល្លារ) ឬស្មើ១៤,៦% នៃពាណិជ្ជកម្មបរទេសសរុបរបស់ចិន។ ទន្ទឹមនឹងនេះ នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកអាស៊ាន-ចិន ដើម្បីរម្លឹកខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃទំនាក់ទំនងដៃគូរសន្ទនាអាស៊ាន-ចិន កាលពថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ថ្នាក់ដឹកនាំអាស៊ាន-ចិន បានឯកភាពបង្កើតភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺជាការបើកទំព័រថ្មី នៃប្រវត្តិសាស្ត្រទំនាក់ទំនងអាស៊ាន-ចិន ជាពិសេសសម្រាប់ទំនាក់ទំនងអាស៊ាន-ចិន។ ថ្នាក់ដឹកនាំអាស៊ាន-ចិន បានឯកភាពគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខ នយោបាយ តាមរយៈការរក្សាឱ្យបាននៅចំនួនថ្នាក់ដឹកនាំជាន់ខ្ពស់នៅគ្រប់ជាន់ថ្នាក់ ដើម្បីចែករំលែកបទពិសោធន៍ និងធ្វើឱ្យមានជឿជាក់គ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ លើកកម្ពស់កិច្ចសន្ទនា ការសម្របសម្រួលតាមរយៈក្របខ័ណ្ឌដឹកនាំដោយអាស៊ាន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថា “អាស៊ាន-ចិន ប្តេជ្ញាពង្រឹងជាមួយជំនួបការពារជាតិ និងកិច្ចសហប្រតិបត្តិការសន្តិសុខ តាមរយៈក្របខ័ណ្ឌ និងយន្តការដែលមានស្រាប់ដូចជា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក វេទិកាតំបន់អាស៊ាន ការគាំទ្រដល់ការខិតខំរបស់អាស៊ានក្នុងការរក្សាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។ សាធារណរដ្ឋប្រជាមានិតចិនចូលរួមយ៉ាងសកម្មតាមរយៈសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (D0C) និងបន្តជំរុញក្នុងការឆ្ពោទៅការកសាងឱ្យសម្រេចនៅក្រមប្រតិបត្តិ (COC) ប្រកបដោយប្រសិទ្ធភាព និងចីរភាពដើម្បីធានាដល់ស្ថេរភាព និងសន្តិភាព នៅក្នុងតំបន់”។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាប្រាថ្នាចង់ឃើញដែនសមុទ្រនេះ ជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព នឹងបន្តការប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នារវាងអាស៊ាន និងចិន ដើម្បីជំរុញការអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវ DOC និងពន្លឿន ការចរចាក្រមប្រតិបត្តិ COC ដែលមានខ្លឹមសារ ប្រសិទ្ធិភាព និងស្របតាមច្បាប់អន្តរជាតិផងដែរ។ ទន្ទឹមនឹងនេះ កម្ពុជាក៏អំពាវនាវសារជាថ្មីទៀតឱ្យមានការអត់ធ្មត់ និងជៀសវាងការប្រើប្រាស់កម្លាំងនៅក្នុងការដោះស្រាយបញ្ហា៕
អត្ថបទនិងរូបភាព៖ពលជ័យ

ads banner