ក្រុម Monaco នឹងត្រូវប្រជែងជាមួយក្រុម ពីរនៅអង់គ្លេសដើម្បីនាំយក ខ្សែប្រយុទ្ធ Liverpool នៅរដូវក្តៅនេះ

ខ្សែប្រយុទ្ធក្រុម LIVERPOOL កីឡាករ Takumi Minamino ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីទឹកដី Anfield នៅរដូវក្តៅនេះ ។ Sky Bet បានកំពុងកំណត់ភាគរយក្រុម Monaco របស់ Ligue 1 ខ្ពស់ជាងគេ បើទោះបីជា Lyon កំពុងស្ថិតក្នុងការប្រជែងយ៉ាងរឹងមាំសម្រាប់ការនាំយកតារាជប៉ុនក៏ដោយ ។

Minamino បានចុះហត្ថលេខាជាមួយ Liverpool ក្នុងខែមករាឆ្នាំ ២០២១ ពី Salzburg ក្នុងតម្លៃ ៨ លានផោន ។ កាលពីដើមរដូវកាល កីឡាករជប៉ុនរូបនេះ បានស៊ុតបញ្ចូលទីបាន១គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមនៅកីឡដ្ឋាន Anfield ក្នុងការបរាជ័យ ៤-៣ ក្នុងក្របខ័ណ្ឌ Champions League ។

កីឡាករវ័យ ២៧ ឆ្នាំបានចាប់ផ្តើមការប្រកួតលីកចំនួន ៥ ប៉ុណ្ណោះសម្រាប់ក្រុមហង្សក្រហមចាប់តាំងពីការមកដល់ Anfield ។ Monaco ដែលលេងនៅ Ligue 1 បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ កាលពីរដូវកាលមុន មានបំណងចង់កែលម្អលើទម្រង់លេងក្នុងក្របខ័ណ្ឌ Champions League ដោយកាលពីរដូវកាលមុន ពួកគេត្រូវបានធ្លាក់ចេញក្នុងវគ្គ Play-off ខណៈLeeds និង Wolves ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់ Minamino ផងដែរ៕
ប្រភព : The Sun
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner