Tottenham ដាក់តម្លៃខ្លួនជាង ២០ លានផោនសម្រាប់ Steven Bergwijn ដែលចង់ចាកចេញ
អត្ថបទដោយ៖
សារ៉ាន ទីងី
Tottenham ដាក់តម្លៃខ្លួនជាង ២០ លានផោនលើខ្សែប្រយុទ្ធ Steven Bergwijn ខណៈដែរ Ajax បង្ហាញការចាប់អារម្មណ៍លើកីឡាករហូឡង់នេះ ។
Ajax កំពុងតែស្វែងរកខ្សែប្រយុទ្ធថ្មី ដោយបានយល់ព្រមលក់ Sebastien Haller ទៅឱ្យ Borussia Dortmund ក្នុងតម្លៃប្រហែល ៣០លានផោន ។ ចំនួនទឹកប្រាក់នេះនឹងអនុញ្ញាតឱ្យពួកគេ អាចនាំយកតារា Spurs នៅរដូវក្តៅនេះ ។
Bergwijn មិនទទួលបានចំណាត់ថ្នាក់ក្នុងជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Antonio Conte ចាប់តាំងពីការមកដល់របស់អតីតអ្នកចាត់ការ Inter Milan និង Chelsea កាលពីឆ្នាំមុន ។ Spurs ទំនងជានឹងបាត់បង់កីឡាករអន្តរជាតិហូឡង់ ដែលជាអ្នកចុះហត្ថលេខាដំបូងរបស់លោក Jose Mourinho ក្នុងនាមជាអ្នកចាត់ការទូទៅក្នុងអំឡុងទីផ្សារដោះដូរកីឡាករខែមករាឆ្នាំ ២០២០ ក្នុងតម្លៃ ២៧ លានផោន៕
ប្រភព ៖ Daily Mail
សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។