លោក ចូ បៃដិន ព្រមានថា នឹងផ្ទុះជំងឺរាតត្បាតទី២ ហើយសហរដ្ឋអាមេរិកត្រូវការថវិកាថែមទៀតដើម្បីទប់ស្កាត់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើការព្យាករណ៍ថា នឹងមានការផ្ទុះជំងឺរាតត្បាតទី២ ហើយថា សហរដ្ឋអាមេរិកត្រូវការថវិកាបន្ថែមទៀតដើម្បីរៀបចំទប់ស្កាត់ជាបន្ទាន់ ។

លោក ចូ បៃដិន បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ខណៈដែលលោកបានសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលោក ក្នុងការធានាថា កុមារអាយុក្រោម៥ឆ្នាំអាចទទួលបាននូវការវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ នាឱកាសនោះដែរ លោក បៃដិន ក៏បានសាទរផងដែរថា ជា “ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ” ដែលសហរដ្ឋអាមេរិកបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាពសម្រាប់កុមារចាប់ពីអាយុ៦ខែ។
នៅពេលត្រូវបានសួរអំពីរយៈពេលដែលរដ្ឋបាលអាចបន្តយុទ្ធនាការចាក់វ៉ាក់សាំងថ្មីនោះ លោក បៃដិន បានផ្តល់យោបល់ថា ថវិកាបច្ចុប្បន្ននឹងគ្រប់គ្រាន់ដើម្បីឆ្លងកាត់យ៉ាងហោចណាស់នៅឆ្នាំនេះ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា យើងត្រូវការប្រាក់បន្ថែមទៀត។

លោក បៃដិន បានបញ្ជាក់យ៉ាងដូច្នេះថា យើងត្រូវការប្រាក់បន្ថែមទៀតដើម្បីរៀបចំផែនការសម្រាប់ជំងឺរាតត្បាតទីពីរ… វានឹងមានជំងឺរាតត្បាតមួយទៀត។ នេះជាការព្រមានរបស់លោក បៃដិន ដែលមិនបានបញ្ជាក់លម្អិតអំពីអ្វីដែលរលកថ្មីនេះអាចបង្កផលប៉ះពាល់ដល់៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner