មេដឹកនាំរុស្ស៊ី-ចិន ថ្កោលទោសការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូ ជុំវិញការឈ្លានពានលើអ៊ុយក្រែន

ម៉ូស្គូ ៖ មេដឹកនាំរុស្ស៊ី-ចិនបានថ្កោលទោសការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី នៅក្នុងសារតាមវីដេអូដាច់ដោយឡែកមួយ ដែលបានចេញផ្សាយនៅឯការបើកវេទិកាអនឡាញនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនទាំង ៥ ដែលហៅកាត់ថា BRICS ។

ប្រទេស BRICS មានដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ ក្រុមប្រទេសនេះនឹងបើកកិច្ចប្រជុំកំពូលនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ នៅក្នុងសារវីដេអូរបស់ខ្លួន លោក ពូទីន បានរិះគន់លោកខាងលិចចំពោះការដាក់ទណ្ឌកម្ម ដែលត្រូវបានដាក់ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

លោក ពូទីន បានចាត់ទុកប្រទេសលោកខាងលិចជាអ្នកទទួលខុសត្រូវ ចំពោះវិបត្តិស្បៀងអាហារដែលកំពុងបន្ត។ ជាមួយគ្នានេះ លោក ពូទីន បានបន្ថែមថា មានការកើនឡើងគួរឱ្យកត់សម្គាល់នៃការនាំចេញប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសចិន និងឥណ្ឌា ហើយរុស្ស៊ីបាននាំចេញជីយ៉ាងច្រើនទៅកាន់គ្រប់ប្រទេសទាំងអស់ក្នុងក្របខ័ណ្ឌ BRICS ។

ពាក់ព័ន្ធនឹងការពង្រីកខ្លួនទៅទិសខាងកើតនៃអង្គការណាតូវិញនោះ ប្រធានាធិបតីចិនលោក ស៊ីន ជីនពីង ក៏បានរិះគន់លោកខាងលិចផងដែរ។ ក្រសួងការបរទេសចិនបានដកស្រង់សម្តីលោក ស៊ី ថា ប្រទេសនានាប្រាកដជានឹងជួបការលំបាកផ្នែកសន្តិសុខ ប្រសិនបើពួកគេព្យាយាមពង្រីកសម្ព័ន្ធភាពយោធា និងស្វែងរកសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេដោយការចំណាយប្រាក់ពីអ្នកដទៃ។ បន្ថែមលើនេះ លោក ស៊ី ក៏បានព្រមានផងដែរថា ការដាក់ទណ្ឌកម្មអាចដើរតួជាដាវមុខពីរ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner