រញ្ជួយដីដ៏ខ្លាំង នៅអាហ្វហ្កានីស្ថាន ស្លាប់មនុស្ស ១ពាន់នាក់

កាប៊ុល៖ តំបន់ភាគខាងកើតអាហ្វហ្កានីស្ថានបានរងការវាយប្រហារពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅថ្ងៃទី ២២ ខែមិថុនា ២០២២។ មន្ត្រីមូលដ្ឋានបានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរថា ការរញ្ជួយដីនិងការរអិលបាក់ដីភ្នំដែលបណ្តាលមកពីការរញ្ជួយដីបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១ ពាន់នាក់ស្លាប់បាត់បង់ជីវិត និង ១៥០០ នាក់រងរបួស។

សម្រាប់អាហ្វហ្កានីស្ថាន នេះជាការរញ្ជួយដីដែលបណ្តាលឱ្យមនុស្សស្លាប់ច្រើនបំផុតក្នុងរយៈពេល២០ឆ្នាំកន្លងមក ការរញ្ជួយដីបានកើតឡើងនៅវេលាព្រឹកព្រលឹម ដែលបណ្តាលឱ្យខេត្តKhost និងខេត្ត Paktia នៃតំបន់ភាគខាងកើតអាហ្វហ្កានីស្ថានបានរងគ្រោះយ៉ាងធ្ងន់ធ្ងរ៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner