គ.ជ.បចេញសេចក្តីជូនដំណឹងស្តីពី ការផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់សាធារណជន ទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ១:០០នាទី រសៀល តាម ប្រព័ន្ធផ្សព្វផ្សាយដូចខាងក្រោម៖

  • ទូរទស្សន៍ជាតិកម្ពុជា (ទទក)
  • វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)
  • ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP
  • គេហទំព័រ គ.ជប៖ www.nec.gov.kh និង electresult.nec.gov.kh
  • កម្មវិធីទូរស័ព្ទដៃ៖ NEC KH និង CamNEC News
  • Facebook៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee
  • YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee
    សូមរង់ចាំតាមដានដោយមេត្រី!! ៕ ដោយ-រ៉ាវុធ
អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner