កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបង្រ្កាបបទល្មើល ០២ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ០៤នាក់

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវបង្រ្កាបជនសង្ស័យធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ០២ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ គឺអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសជាក្មេងទំនើង ០៣នាក់ដែលបានបង្កហិង្សានៅទីសាធារណៈបណ្តាលឱ្យជនរងគ្រោះរងរបួស ០២នាក់ជាទម្ងន់ នៅខណ្ឌដូនពេញ និងបទល្មើសមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា ជាក្មេងទំនើង ០១នាក់ក្នុងចំណោមបក្ខពួក ០៤នាក់ ជិះម៉ូតូឆក់ទូរស័ព្ទដៃនៅលើផ្លូវសាធារណៈបណ្តាលឱ្យរងរបួសជនរងគ្រោះ ០១នាក់យ៉ាងធ្ងន់ធ្ងរនៅខណ្ឌសែនសុខ ។

ជនសង្ស័យទាំង០៤នាក់នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងថា៖ការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើគឺកម្លាំងជំនាញព្រហ្មទណ្ឌអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចុះទៅស្រាវជ្រាវស៊ើបអង្កេតឈានទៅដល់ចាប់បានជនសង្ស័យជាបន្តបន្ទាប់ ចំណែកបក្ខពួកនៅសេសសល់កម្លាំងជំនាញព្រហ្មទណ្ឌកំពុងបន្តស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់បន្ថែមទៀត។

លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញប្រាប់ឱ្យដឹងទៀតថា៖ នៅយប់អធ្រាត្រថ្ងៃទី២០ខែមិថុនាឆ្នាំ២០២២ កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ក្នុងចំណោមបក្ខពួក១០នាក់ នៅចំណុចក្រោយក្រសួងបរិស្ថាន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងចាប់យកម៉ូតូចំនួន ០១គ្រឿង ដែលពាក់ពន្ធ័បទល្មើសអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសដោយបាន (ព្រួតគ្នាយកដែកទីបខ្សែក្រវ៉ាត់និងមួកសុវត្ថិភាពវាយលើជនរងគ្រោះ០២នាក់ បណ្តាលឲ្យ រងរបួសលើផ្ទៃមុខ និងបែកគុម្ពត្រចៀកខាងឆ្វេងរងរបួសជាទម្ងន់។

ក្រុមជនសង្ស័យ ថែមទាំងយកដែកទីប និងមួកសុវត្ថិភាពវាយម៉ូតូជនរងគ្រោះ បណ្តាលឲ្យខូចខាតម៉ូតូចំនួន០២គ្រឿង) ប្រព្រឹត្តនៅចំណុចលើសួនច្បារវត្តបទុមវត្តី ផ្លូវសុធារស ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០២ និង ៥០ នាទីយប់អធ្រាត្រ។ខណៈដែលជនសង្ស័យចំនួនប្រហែល ១០នាក់ ជិះម៉ូតូ០៤ គ្រឿង ទៅវាយជនរងគ្រោះដែលកំពុងអង្គុយជាមួយមិត្តភក្តិនៅលើសួនច្បារវត្តបទុមវត្តី មូលហេតុដោយសារក្រុមបក្ខពួកជនសង្ស័យចោទថាក្រុមជនរងគ្រោះបានវាយបក្ខពួករបស់ខ្លួនមិនដឹងមូលហេតុ។

ជនសង្ស័យទាំង០៣នាក់មានឈ្មោះ១, លឹម យ៉ាន់ម៉ាដេត ភេទ ប្រុស អាយុ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ប្ញស្សីកែវ ខណប្ញស្សីកែវ រាជធានីភ្នំពេញ ២-ឈ្មោះ ចិន ច័ន្ទដារិទ្ធ ភេទ ប្រុស អាយុ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យប្ញស្សីកែវ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ៣-ឈ្មោះ ឆេង បញ្ញាសក្តិ ភេទ ប្រុស អាយុ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។ វត្ថុតាងចាប់យក ម៉ូតូម៉ាកGPX POOP ពណ៌ទឹកក្រូចលាយស ចំនួន ០១គ្រឿង ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញប្រាប់ឱ្យដឹងទៀតថា៖ដោយឡែក០១ករណីទៀត នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល៩និង៣០នាទីយប់ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ឈ្មោះ លិច សុវណ្ណាលុច ហៅ លុច ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជាស៊ីមសាមគ្គី ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាពឆក់ទូរសព្ទ័ ជនរងគ្រោះ ប្រព្រឹត្តនៅចំណុចលើផ្លូវលេខ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២២ វេលាម៉ោង ៤ និង ៣៣ នាទីរសៀល ខណៈដែលជនរងគ្រោះជាមនុស្សស្រីជិះម៉ូតូដាក់ទូរស័ព្ទក្នុងឃ្លុបម៉ូតូ ហើយជនសង្ស័យមានគ្នា០៤នាក់ជិះម៉ូតូ០២គ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទយកទៅបាត់បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួសជាទម្ងន់៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner