សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ដកហូតបានគ្រឿងញៀនចំនួន ១ កព្ចាប់ធំ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនបុរសជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចែកចាយ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ដកហូតបានគ្រឿងញៀនចំនួន ១ កព្ចាប់ធំ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ខូវ សៀងឡុង ហៅឡុង អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សម្រាប់វត្ថុតាង ដែលសមត្ថកិច្ចដកហូតបាន រួមមាន៖ គ្រឿងញៀន, ប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់ធំ, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១, ស្គុតពណ៍ខ្មៅចំនួន០១, និងម៉ូតូ០១គ្រឿង ម៉ាក MSX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FV-4168 ដែលមានលេខតួ 5400549, និងលេខម៉ាស៊ីន 6183។

បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ ត្រូវបានបញ្ចូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner