សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថា ក្នុងព្រឹត្តិការណ៍ “BRICS Plus” កិច្ចសន្ទនាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍសកល តាមប្រព័ន្ធអនទ្បាញ នៅថ្ងៃទី២៤ ខែមិថុនានាទីក្រុងប៉េកាំង ប្រទេសចិន

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ ថា តបតាមការអញ្ជើញរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃ សាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមជាមួយ ប្រមុខរដ្ឋ/រដ្ឋាភិបាលមកពីប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងអាហ្វ្រិក ខាងត្បូង ប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោ និងប្រទេសកំពុង អភិវឌ្ឍន៍ ផ្សេងទៀត ថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍ “BRICS Plus” កិច្ចសន្ទនាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍសកល ក្រោមមូលបទ «លើក កម្ពស់ភាពជាដៃគូ អភិវឌ្ឍន៍សកល សម្រាប់យុគសម័យថ្មីដើម្បីរួមគ្នា អនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាព» ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនទ្បាញ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិន ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេសនៅថ្ងៃទី២៣ខែមិថុនានេះបានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍តាមប្រព័ន្ធវីដេអូ សម្តេច តេជោនាយករដ្ឋមន្រ្តី នឹងថ្លែងផ្តោតលើ ចំណុចសំខាន់ៗរួមមាន៖ ការស្តារសេដ្ឋកិច្ចទ្បើងវិញក្រោយវិបត្តិកូវីដ-១៩ ការបន្តដាក់ សម្ពាធ លើបរិយាកាសសន្តិសុខសកល សន្តិសុខស្បៀង និងសារសំខាន់នៃ ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែក លើវិធាន ច្បាប់។ សម្តេចតេជោ នឹងគូសបញ្ជាក់ផងដែរពីផែនការស្តារសេដ្ឋកិច្ច ទ្បើងវិញ ក្រោយវិបត្តិកូវីត-១៩ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុង ដំណើរការចាកចេញដោយរលូនពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) និងដើម្បីសំរេចជោគជ័យលើគោលដៅអភិវឌ្ឍកម្ពុជាប្រកប ដោយចីរភាព ។

ការចូលរួមរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងកិច្ចសន្ទនាខាងលើ នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដើរតួនាទីដ៏សកម្ម ដើម្បីសម្រេចការស្តារសេដ្ឋកិច្ចសកល និងរបៀបវារៈ ឆ្នាំ២០៣០ នៃគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ៕ ដោយ ៖សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner