តួលេខចាក់វ៉ាក់សាំងដូសទី៥ បានចំនួន ជាង២៣ម៉ឺននាក់ (Video Inside)

ពលរដ្ឋកម្ពុជានៅតែបន្តការសម្រុកចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ បើទោះបីជាតួលេខបាន បង្ហាញថាជាប្រទេសដែលគ្មានអ្នកឆ្លង និងអ្នកស្លាប់ដោយសារកូវីដ១៩ក៏ដោយ។

កម្ពុជា ដោយសារគោលនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលនេះហើយ, បាននាំឲ្យតួលេខ ឆ្លង និងស្លាប់បានធ្លាក់ក្នុងចំណុចសូន្យ ប្រមាណជិត ២ខែមកហើយ។ ក្រសួងសុខាភិបាលបានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ រយៈពេល កន្លះខែមកនេះ មានពលរដ្ឋទៅចាក់ បានចំនួន២៣ម៉ឺន ៩ពាន់ ៤៥៣នាក់។

នៅទន្ទឹមនឹងការចាក់វ៉ាក់សាំង ដូសទី៥, ការចាក់វ៉ាក់សាំងដូសទី៤ និងទី៣ នៅតែធ្វើជាបន្តបន្ទាប់ដដែល ។ តួលេខអ្នកចាក់ វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ២៣ មិថុនា បានកើនដល់ចំនួន ១៥លាន ៧ម៉ឺន ៣ពាន់ ៨៧៨នាក់ ដែលស្មើនឹង ៩៤,២១ ភាគរយ ។

តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ម៉ោង មកនេះបានចំនួន ១ម៉ឺន ៦ពាន់ ៤២៧នាក់, ចំណែកតួលេខអ្នកចាក់ វ៉ាក់សាំងដូសទី៣នោះវិញ, រយៈពេល ២៤ម៉ោង មកនេះ មានចំនួន ១ម៉ឺន ២ពាន់ ២២៤នាក់ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner