ខួប៥៥ឆ្នាំនៃទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងវៀតណាម

ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ ជាខួប៥៥ឆ្នាំនៃទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងវៀតណាម ដែលបានបង្កើតទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ទោះបីកម្ពុជានិងវៀតណាមទើបមានចំណងទំនាក់ទំនងការទូតផ្លូវការជាងកន្លះសតវត្សរ៍កន្លងមកនេះក្តី ប៉ុន្តែបើផ្អែកតាមប្រវត្តិសាស្ត្រ ប្រទេសទាំងពីរមានទំនាក់ទំនងគ្នាជាយូរលង់មកហើយ ពោលគឺតាំងពីសតវត្សរ៍ទី១៥នៃគ្រឹស្តសករាជមកម្ល៉េះ។ ក្នុងសម័យសង្គ្រាមត្រជាក់ ចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរបានជាប់ពាក់ព័ន្ធគ្នាយ៉ាងស៊ីជម្រៅ ជាពិសេស ក្នុងចន្លោះទសវត្សរ៍ឆ្នាំ១៩៦០ និងទសវត្សរ៍ឆ្នាំ១៩៧០។ តាមរយៈព្រឹត្តិការណ៍សង្គ្រាមជាប្រវត្តិសាស្ត្រដ៏ធំទាំងពីរ ពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទសវត្សរ៍ឆ្នាំ១៩៧០ នៅវៀតណាម គឺសង្គ្រាមដើម្បីបង្រួបបង្រួមនិងឯកភាពវៀតណាម ឯនៅកម្ពុជាគឺសង្រ្គាមដើម្បីរំដោះអាយុជីវិតប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ យើងអាចនិយាយបានថា ប្រទេសទាំងពីរ កម្ពុជានិងវៀតណាម បានធ្វើពលិកម្មយ៉ាងធំធេងចំពោះគ្នាទៅវិញទៅមកក្នុងនាមជាអ្នកជិតខាង។ បើគ្មានពលិកម្មរបស់កម្ពុជា ការបង្រួបបង្រួមនិងឯកភាពទឹកដីវៀតណាមពិតជាជួបការលំបាកយ៉ាងខ្លាំង ហើយបើគ្មានអន្តរាគមន៍របស់វៀតណាម កម្ពុជាក៏មិនអាចផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ភ្លាមៗបានដែរ។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #វៀតណាម #ព្រះរាជាណាចក្រកម្ពុជា #ប្រជាជនកម្ពុជា #របបប្រល័យពូជសាសន៍ប៉ុលពត #ទំនាក់ទំនងការទូត

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner