ក្រុមហ៊ុនធំមួយរបស់កូរ៉េ ចង់បង្កើតកិច្ចសហប្រតិបត្តិកា រជាមួយ ក្រសួងកសិកម្ម លើការងារបណ្តុះបណ្តាល ទាក់ទងនឹងជំនាញ ផលិតកម្ម សត្វ និងសុខភាពសត្វ

ភ្នំពេញ៖ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានទទួលជួបការសម្តែងការគួរសមនិង ពិភាក្សាការងារ ជាមួយ លោកបណ្ឌិត Jae-Jin Chang (Chairman/President & CEO) ក្រុមហ៊ុន OrientCam Co., Ltd និងសហការី។

ក្នុងជំនួបកាលពីរសៀលថ្ងៃទី២៣ខែមិថុនាម្សិលមិញនៅទីស្តីការក្រសួង លោកបណ្ឌិត Jae-Jin Chang បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា កម្មវត្ថុ នៃជំនួបនាពេលនេះ គឺក្រុមហ៊ុនមានបំណងចង់បង្កើតកិច្ច សហ ប្រតិបត្តិការជាមួយក្រសួងកសិកម្ម ក្រសួងកសិកម្ម លើការងារបណ្តុះ បណ្តាលទាក់ទងជំនាញផលិតកម្មសត្វ និងសុខភាពសត្វ ដល់និស្សិត សកលវិទ្យាល័យ និងវិទ្យាស្ថានកសិកម្ម និងអ្នកពាក់ព័ន្ធនឹងចិញ្ចឹមសត្វ និងផលិតកម្មសត្វផងដែរ។ លោកបន្តថា នៅកូរ៉េមានសាកលវិទ្យាល័យ ផ្សព្វផ្សាយ កសិកម្មដ៏ល្បី មានតួនាទីជួយបណ្តុះបណ្តាលនិងផ្សព្វផ្សាយ បច្ចេកទេសដើម្បីបំពេញបន្ថែមជំនាញបច្ចេកទេសថ្មីៗទាក់ទងវិស័យផលិតកម្មសត្វ និងសុខភាពសត្វជូនដល់អ្នកចិញ្ចឹមសត្វ និងមន្រ្តីជំនាញ។ ហេតុនេះ ក្រុមហ៊ុនចង់សហការជួយបណ្តុះបណ្តាលធនធាន មនុស្ស សម្រាប់អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វនេះ។

ដើម្បីឲ្យកាន់តែយល់ ដឹងឲ្យបានស៊ីជម្រៅទាក់ទងសាវតា សមត្ថភាព សក្តានុពល និងនវានុវត្តន៍ថ្មីៗដែល ក្រុមហ៊ុន មានមូលដ្ឋាននៅកូរ៉េ បាននិងកំពុងអនុវត្តនោះ លោកបណ្ឌិត CHANG បានគោរពអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តី និងសហការីពាក់ព័ន្ធអញ្ជើញទស្សនកិច្ច សិក្សា ស្វែងយល់បន្ថែមអំពីក្រុមហ៊ុន ក្នុងពេលឆាប់ៗខាងមុខ។

ប្រភពក្រសួងកសិកម្មបញ្ជាក់ថា ឆ្លើយតបនឹងកម្មវត្ថុខាងលើ ឯកឧត្តម វេង សាខុន បានស្វាគមន៍ និងរង់ចាំផ្តល់កិច្ចសហការឲ្យបាន ទូលំ ទូលាយ ធ្វើយ៉ាងណាឲ្យ កិច្ចសហប្រតិបត្តិការនេះសម្រេច ទទួលបាន ជោគជ័យ ដើម្បីជាប្រយោជន៍សម្រាប់និស្សិត មន្រ្តី និងអ្នក ចិញ្ចឹមសត្វ មានឱកាសទៅធ្វើការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេសចិញ្ចឹមសត្វ មើលថែទាំសត្វ ចំណី បង្កាត់ពូជ និងជំងឺឆ្លងសត្វ។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនភ្ញៀវថា នៅកម្ពុជាទាំងមន្រ្តី និស្សិត ក៏ដូច ជា កសិករ នៅមានចំណុចខ្វះខាតលើការងារបច្ចេកទេស និងការ អនុវត្តជាក់ស្តែង និងការងារស្រាវជ្រាវជាច្រើន ក្នុងខ្សែច្រវាក់ ផលិតកម្ម សត្វ ។ ដូច្នេះ បើកិច្ចសហប្រតិបត្តិការនេះដំណើរការល្អ ឯកឧត្តម សង្ឃឹម ថា ពួកគាត់នឹងមានឱកាសទៅចូលរួមវគ្គបណ្តុះបណ្តាល ដើម្បី បង្កើនសមត្ថភាពលើជំនាញរបស់ខ្លួនបន្ថែម ដែលជាទុនដ៏សំខាន់ សម្រាប់អភិវឌ្ឍន៍ខ្លួនគាត់ផ្ទាល់ ក៏ដូចជាអភិវឌ្ឍន៍វិស័យផលិតកម្មសត្វ និងសុខភាពសត្វរបស់កម្ពុជាផងដែរនាពេលអនាគត។

ចំណុចសំខាន់មួយទៀត ដោយសារកម្ពុជាពុំទាន់មានសមត្ថភាព គ្រប់គ្រាន់ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើទៅលោកនាយកប្រតិបត្តិក្រុមហ៊ុន ឲ្យជួយពិនិត្យលទ្ធភាពធ្វើការបណ្តុះបណ្តាលមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វលើការផលិតវ៉ាក់សាំង ការពារជំងឺ ឆ្លងសត្វ។

ចំពោះការអញ្ជើញទៅបំពេញទស្សនកិច្ច ឯកឧត្តមរដ្ឋមន្ត្រីបានតបថា នឹងរកឱកាសសមស្របណាមួយស្នើសុំការអនុញ្ញាត ពីប្រមុខរាជ រដ្ឋាភិបាល នឹងដឹកនាំគណ:ប្រតិភូទៅបំពេញទស្សនកិច្ចនៅក្រុមហ៊ុន នាពេលអនាគតដ៏ខ្លី៕
ប្រភពក្រសួងកសិកម្ម

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner