ចៅតិរច្ឆានម្នាក់ យកចបកាប់ដងដែកវាយយាយបង្កើតបណ្ដាលឲ្យស្លាប់ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះថា មានជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ខ្លួន ពាក់ព័ន្ធករណីឃាតកម្ម(ប្រើចបកាប់ដងដែកវាយលើជនរងគ្រោះបណ្តាលឲ្យស្លាប់)បង្កឡើងកាលពីនៅថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង៤,៤០នាទី ត្រង់ចំណុចផ្ទះលេខ១៦៧A ផ្លូវជាតិលេខ៥ ក្រុម២ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មុំ ហៀង ភេទស្រី អាយុ ៧៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅកន្លែងកើតហេតុខាងលើ មុខរបរនៅផ្ទះ ។ ចំណែកជនបង្កឈ្មោះ ឯម ពិសិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ(ត្រូវជាចៅបង្កើតជនរងគ្រោះ) ទីលំនៅកន្លែងកើតហេតុខាងលើ មុខរបរគ្មាន ។ សម្ភារដកហូត

  • ចប់កាប់ដងដែកចំនួន០១ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុវេលាម៉ោងប្រហែល២,១៥នាទីរំលងអាទ្រាត ជនសង្ស័យបានទិញស្រាថ្នាំកន្លះលីត្រយកមកផឹក រហូតដល់ម៉ោងកើតហេតុ(៤,៤០នាទី)ជនរងគ្រោះបានដើរចេញពីក្នុងផ្ទះមកដល់ចំណុចមាត់ជណ្ដើរ ជនសង្ស័យបានយកចបកាប់មកវាយបណ្ដាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុរួចគេចខ្លួនបាត់។ ក្រោយពីទទួលពាក្យបណ្តឹងសមត្ថកិច្ចជំនាញខណ្ឌ ប៉ុស្តិ៍បានបន្តនីតិវិធី ស្រាវជ្រាវជាបន្តបន្ទាប់ឈានទៅដល់ឃាត់ខ្លួនជនបង្កបាននៅថ្ងៃទី២៣ ខែ ឆ្នាំដដែល វេលាម៉ោង១៧,០០នាទីត្រង់ចំណុចគល់ស្ពាន លី យុងផាត់ ខាងកើត ស្ថិតក្នុងភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។

ក្រោយពីសមត្ថកិច្ចបានធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកចបកាប់ដងដែកវាយទៅជីដូនប្រាកដមែន ។ បច្ចុប្បន្ននេះ កម្លាំងជំនាញ ខណ្ឌ ប៉ុស្តិ៍ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner