អភិបាលខណ្ឌចំការមន អញ្ជើញចុះសួរសុខទុក្ខលោកវរៈសេនីយ៍ទោ ឡេង គឹមហ៊ាង អធិការរងនគរបាលខណ្ឌចំការមន ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជើញចុះសួរសុខទុក្ខលោកវរៈសេនីយ៍ទោ ឡេង គឹមហ៊ាង អធិការរងនគរបាលខណ្ឌចំករមន ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន(បញ្ហាភ្នែក) ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ និងមន្ត្រីសាលាខណ្ឌ ជាមួយគ្នានោះផងដែរលោកអភិបាលខណ្ឌ បាននាំយកគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈរួមមាន៖

-អង្ករ ចំនួន ០២បាវ
-មី ០២កេស
-ត្រីខ ០២យួរ
-ទឹកក្រូច ០២កេស
-ថវិកាមួយចំនួន ៕

ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner