សម្តេចតេជោ ហ៊ុន សែន៖ ដោយសុខភាពបងប្រុសទីមួយបានប្រសើរ ខ្ញុំណែនាំប្អូនៗ និងក្មួយៗយកដំណឹងអំពីមរណភាពសម្ដេច ហ៊ុន ណេង ជម្រាបដល់គាត់

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ណែនាំប្អូនៗ និងក្មួយៗយកដំណឹងអំពីមរណភាពសម្ដេច ហ៊ុន ណេង ជំរាបដល់បងប្រុសទី១។

សម្ដេចតេជោ បានសរសេរតាមបណ្ដាញសង្គមថា៖ ដោយសុខភាពបងប្រុសទីមួយបានប្រសើរ ព្រមទាំងពេលវេលាក៏សមស្រប ខ្ញុំបានណែនាំប្អូនៗ និងក្មួយៗយកដំណឹងអំពីមរណភាពបងប្រុសទីពីរជម្រាបគាត់។

សម្ដេចបន្តថា ប្រតិកម្មដំបូងក្រោយទទួលព័ត៌មានថា ប្អូនស្លាប់គឺភាពស្រឡាំងកាំង ការញ័រដៃ ភ្នែកឡើងក្រហម និងពោលពាក្យដដែលៗថា ហេតុអីមិនប្រាប់គាត់។ ក្រោយការពន្យល់របស់ប្អូនៗនិងក្មួយៗ គាត់យល់តែអ្វីដែលបារម្មណ៍ គឺក្រោយពេលប្អូនៗ និងក្មួយៗចេញផុតមក គាត់អង្គុយយំ និងពិសាគុយទាវតែ២ម៉ាត់គត់។ គាត់បាននិយាយថា ប្អូនគាត់មិនមានជំងឺអ្វីសោះ និងបន្តនិយាយថា ហេតុអីមិនប្រាប់
គាត់។

សម្ដេចតេជោ បានឱ្យដឹងទៀតថា ខ្ញុំកំពុងឱ្យក្មួយៗតាមដាន និងលួចថតរូបគាត់ផ្ញើមកខ្ញុំ។ គាត់ពិតជាពិបាកទទួលយក នូវរឿងបែបនេះណាស់ ព្រោះនេះ ជាការវាយប្រហារខាងផ្លូវចិត្តខ្លាំងបំផុតសម្រាប់គាត់៕ ដោយ :វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner