គជបចេញតារាងលទ្ធផលបោះឆ្នោតឃុំនិងសង្កាត់ (Video Inside)

តារាងលទ្ធផលមួយចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញ នូវលទ្ធផលបោះឆ្នោតឃុំនិងសង្កាត់។

តារាងលទ្ធផលដែលចេញផ្សាយនៅថ្ងៃទី២៤មិថុនា​ នេះ បានបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៥ ឆ្នាំ២០២២ នេះ មានជាប្រជាពលរដ្ឋចេញទៅបោះឆ្នោត សរុបចំនួន ៧លាន៣៩ម៉ឺន៤ពាន់៤២៧នាក់ ស្មើនឹង៨០.៣២%។ សន្លឹកឆ្នោតបានការ សរុបចំនួន ៧លាន២៣ម៉ឺន៧ពាន់៣៧សន្លឹក, សន្លឹកឆ្នោតមិនបានការសរុបចំនួន ១៥ម៉ឺន៧ពាន់៣៩០សន្លឹក។  

បេក្ខជននៃគណបក្ស នយោបាយចំនួន៩ក្នុងចំណោម១៧ ដែលបានចូលរួមប្រកួតប្រជែង បានទទួលអាសនៈ ក្រុមប្រឹក្សា ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន ៩ពាន់៣៧៦អាសនៈ, គណបក្សភ្លើងទៀន ទទួលបាន ២ពាន់១៩៨អាសនៈ, គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១៩អាសនៈ, គណបក្សខ្មែររួបរួមជាតិបាន១៣អាសនៈ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាន៦អាសនៈ , គណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបាន ៥អាសនៈ, គណបក្សយុវជនកម្ពុជា ទទួលបាន ៣អាសនៈ, គណបក្សកម្ពុជានិយម ទទួលបាន ១អាសនៈ,និងគណបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ ទទួលបាន ១អាសនៈ។

គ.ជ.ប បានបញ្ជាក់ថា លទ្ធផលជាផ្លូវការ នៃការបោះឆ្នោតនេះនឹងត្រូវផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner