ខេត្តព្រះសីហនុចាប់ខ្លួនក្រុមអន្ធពាល៦នាក់ដែលបាញ់អធិការនគរបាលរបួស (Video Inside)

ក្រុមជនអន្ធពាលដែលពាក់ព័ន្ធនឹងការបាញ់ឱ្យរបួសអធិការរងនគរបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានគេចាប់ខ្លួនជាបន្តបន្ទាប់ សរុបបានចំនួន៦នាក់។

ក្នុងចំណោម អ្នកចាប់ខ្លួនទាំង៦នាក់នោះ រួមមានទាំងអ្នកលក់កាំភ្លើងឱ្យក្រុមអន្ធពាលទាំងនោះផងដែរ។ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ត្រូវបានគេដកស្រង់ សម្តីដែលបញ្ជាក់នៅថ្ងៃនេះថាជនសង្ស័យទាំង៦ដែលបានចាប់ខ្លួននោះ រួមមាន៣នាក់ជា ជន ជាតិវៀតណាម ដែលជាអ្នកបាញ់ និងបីនាក់ទៀតជាជនជាតិខ្មែរ។

ជនជាតិវៀតណាមទាំងបី ឈ្មោះ ហុង មិញញ៉ាត់ ភេទប្រុស អាយុ30ឆ្នាំ, ឈ្មោះប៊ីវ គាងធានភេទស្រី អាយុ24ឆ្នាំ និង ឈ្មោះ ឌិញ ថាញ់ស៊ួង អាយុ25ឆ្នាំ។ ចំណែកជនសង្ស័យជាតិខ្មែរទាំងបីនាក់ ឈ្មោះ ប៊ុន រតនា ភេទប្រុស, ឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ29ឆ្នាំ និងឈ្មោះ ឈុន ទិត្យបូរ៉ា អាយុ 35ឆ្នាំ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner