រងរបួលធ្ងន់ស្រាលចំនួន ៥នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ២គ្រឿងបុកម៉ូតូរីម៉កសណ្តោង

រតនគិរី ៖ នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៤ និង ៣៥នាទីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងនៅចំណុចថ្លូវបែកជា៤ ជិតសាលាបឋមសិក្សាឡាបានសៀក ក្រុងបានលុង រវាងម៉ូតូ ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងជាមួយ ម៉ូតូសណ្តោងរីម៉ក ។ បេីតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុបានឱ្យដឹងថា ម៉ូតូរឺម៉ក បេីកបរពីទិសខាងជេីងទៅត្បូងដោយដឹកប្រពន្ធនិងកូនស្រីតូចម្នាក់មកដល់ចំណុចកេីតហេតុក៏ស្រាប់តែមានម៉ូតូ ២គ្រឿងជាសិស្សសាលាបេីកបរពីទិសខាងលិចទៅកេីតក្នុងល្បឿនលឿនគួសមដែរ ហេីយមកដល់ផ្លូវបែកជា ៤នេះក៏វ៉ាក់អេីជាមួយនឹងម៉ូតូរឺម៉កនេះតែម្តង បណ្តាលអោយបាត់បង់ការប្រុងប្រយត្ន័ជាហេតុធ្វេីអោយបុកគ្នាយ៉ាងពេញទំហឹងតែម្តងទៅ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះភាគគីខាងម៉ូតូរឺម៉ករងរបួសធ្ងន់ចំនួន២នាកប្រពន្ធ និងកូនស្រី ចំណែកភាគគីកូនសិស្សរងរបួសធ្ងន់ទាំង ២នាក់ ។ ក្រោយកេីតហេតុគ្រោះថ្នាក់ចរាចរ នគរបាលចរាចរ ក៏ដូចជាប្រជាពលរដ្ឋបានព្យាយាមទូរសព្ទ័ទាក់ទងទៅខាងរថយន្តសង្គោះរបស់មន្ទីរពេទ្យអស់រយ:ពេលជិតកន្លះម៉ោងមិនឃេីញមកយកអ្នករងរបួស ទេីបពួកគាត់បានហៅម៉ូតូសណ្តោងរឺម៉កដឹកជញ្ជូននាក់រងរបួសទៅមន្ទីរពេទ្យបង្អែកខេត្តដេីម្បីជួយសង្គ្រោះបន្ទាន់ដោយខាងនគរបាលចរាចរជាអ្នកចេញលុយថ្លៃម៉ូតូរឺម៉កដែលដឹកជញ្ជូននាក់រងរបួសនោះ ៕ ដោយ គតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner