ឯកឧត្តម អ៊ាង សុផល្លែត ៖ ប្រជាពលរដ្ឋបានជឿទុកចិត្តមកលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន ដូច្នេះសូមបេក្ខជនដែលទើបជាប់ឆ្នោតសម្រាប់អាណត្តិថ្មីនេះ ត្រូវខិតខំបម្រើពួកគាត់ឱ្យអស់ពីសមត្ថភាព

ត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋបានជឿទុកចិត្តមកលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន ដូច្នេះសូមបេក្ខជនដែលទើបជាប់ឆ្នោតសម្រាប់អាណត្តិថ្មីនេះ ត្រូវខិតខំបម្រើពួកគាត់ឱ្យអស់ពីសមត្ថភាព ។ នេះជាប្រសាសន៍លើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ។

ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែមថា នៅថ្ងៃនេះគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសនូវលទ្ធផលសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនៈលើសលប់ ហើយសម្រាប់មូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក៏ទទួលបានលទ្ធផលល្អប្រសើរជាងអាណត្តិមុនៗគួរឱ្យកត់សម្គាល់ ដែលទាំងនេះបានបង្ហាញឱ្យយឃើញថាប្រជាពលរដ្ធ នៅតែបន្តជឿជាក់ចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគោលនយោបាយដឹកនាំច្បាស់លាស់ក្នុងការនាំប្រទេសកម្ពុជា មានភាពរីកចម្រើន និងការអភិវឌ្ឍ ។

ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ក៏បានណែនាំដល់បេក្ខជនដែលទើបជាប់ឆ្នោតជាមេឃុំ និងក្រុមប្រឹក្សា ត្រូវចេះស្រលាញ់រាប់អានរួបរួមសាមគ្គីគ្នាដោយកុំប្រកាន់និន្នាការនយោបាយគណបក្ស ព្រោះយើងសុទ្ធតែជាខ្មែរតែមួយ ធ្វើយ៉ាងណារួមគ្នាបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអស់ពីចិត្តពីផ្លើម ឱ្យសាកសមដែលប្រជាពលរដ្ឋផ្តល់សេចក្តីទុកចិត្តឱ្យយើង ។ យកចិត្តទុកដាក់ចំពោះការផ្តល់សេវាសាធារណៈផ្សេងៗ ការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន ពិសេសពង្រឹងបន្ថែមក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀនដែលនាំមកនូវផលប៉ះពាល់ដល់ក្រុមគ្រួសារ និងសង្គមជាតិ ត្រូវតែបង្ក្រាបឱ្យខានតែបាន ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ាង សុផល្លែត ក៏បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងកន្លងមកដែលជាការចូលរួមចំណែកឱ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ បានបញ្ចប់ដោយជោគជ័យនិងទទួលបានលទ្ធផលគួរជាទីមោទន ហើយទាំងនេះគឺជាការឈានឆ្ពោះទៅទទួលបានជ័យជំនៈបន្ថែមទៀត ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០២៣ខាងមុខ៕គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner