លោក ទុយ រី រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២

តូក្យូ ៖ លោក ទុយ រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២ នៅសណ្ឋាគារ Asia Center of Japan, ក្រុងតូក្យូ ប្រទេសជប៉ុន។

ពិធីនេះប្រារព្វធ្វើឡើងនៅទី២៦ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី អ្នកនាង កញ្ញា ប្រធាន អនុប្រធានសាខាបក្ស ជនបង្គោល និងសមាជិក សមាជិកាគណបក្ស ប្រមាណជា ៨០ នាក់ ទាំងផ្ទាល់ និងតាមរយៈប្រព័ន្ធវីឌីអូ Zoom។

នៅក្នុងពិធីនេះ លោក ទុយ រី បានធ្វើការសំណេះសំណាល ដោយរៀបរាប់អំពីប្រវត្តិប្រវត្តិសង្ខេបរបស់គណបក្ស ប្រជាជនកម្ពុជា ដែលត្រូវបានបង្កើតនៅថ្ងៃទី២៨ ខែមិថុនា ១៩៥១ ដោយមានប្រភពចេញពីចលនាតស៊ូរស្នេហាជាតិបស់ប្រជាជនកម្ពុជា ប្រឆាំងអាណានិគមនិយមបារាំង ដើម្បីឯករាជ្យជាតិ។

លោក ទុយ រី បានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងប្រវត្តិរបស់គណៈបក្សប្រជាជនដែលបានទទួលជោគជ័យរហូតមកដល់បច្ចុប្បន្ននេះដោយបានពុះពារការលំបាកនិងក៏ដូចជាប្រវត្តិដូចជា៖ ១)ការជំនះរាល់ឧបសគ្គដោយគណបក្សប្រជាជនកម្ពុជាំ ហ៊ានធ្វើពលិកម្ម សំដៅកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យ និងវឌ្ឍនភាព។ ២) ការពុះពារឆ្លងកាត់ដំណាក់កាលធំៗនៃ ប្រវត្តិសាស្ត្ររបស់ជាតិ របស់គណបក្ស ទោះបីត្រូវប្រឈមនឹងការវិវត្តន៏ប្រែប្រួលយ៉ាងស្មុគស្មាញបំផុតនៃសភាពការណ៏ ជាតិ និងសភាពការណ៏អន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជា បានស្ថិតនៅផ្សាភ្ជាប់ខ្លួនជានិច្ច ជាមួយប្រជាជន។ល។

ជាមួយគ្នានេះលោក ទុយ រី បានរំលឹកផងដែរអំពីប្រវត្តិតស៊ូដ៏អង់អាចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែល បានចេញដំណើរភៀសខ្លួនទៅវៀតណាម នៅថ្ងៃទី២០ ខែមិថុនា១៩៧៧ ដើម្បីស្វែងរកការ ជួយឧបត្ថម្ភក្នុងការតស៊ូរំដោះជាតិ ព្រមទាំងរំលឹកឡើងនូវថ្ងៃបង្កើតកងកម្លាំប្រដាប់អាវុធសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ១៩៧៨ ការបង្កើតឡើង រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ១៩៧៨ ដែលជាអង្គការចាត់តាំង នយោបាយតែមួយគត់របស់ប្រជាជនកម្ពុជា ព្រមទាំងជោគជ័យរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៏កម្ពុជា ដែលមានការគាំទ្រពីប្រជាជននៅទូទាំងប្រទេស ព្រមទាំងទទួលបានការជួយឧបត្ថម្ភដ៏ស្មោះសពីសំណាក់កងទ័ព ស្មគ្រចិត្តវៀតណាម និងការគាំទ្រពីកម្លាំងស្នេហាសន្តិភាព និងយុត្តិធម៌នានាលើពិភពលោក បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ទទួលបានជ័យជំនះ ។

បន្ទាប់ពីថ្ងៃជ័យជំនះ ៧មករា ប្រទេសជាតិនៅតែប្រឈមមុខនឹងឧបសគ្គធំៗយ៉ាងច្រើន ព្រមទាំងផលវិបាក រាប់មឺនជំពូកដែលបន្សល់ទុកដោយសង្គ្រាម ៥ឆ្នាំក្រោយថ្ងៃរដ្ឋប្រហារ និងរបបប្រល័យពូជសាសន៍ ។ លើមូលដ្ឋានជ័យជំនះ៧មករា សាធារណរដ្ឋប្រជាមានិតកម្ពុជា បានប្តូរឈ្មោះជារដ្ឋកម្ពុជា នៅឆ្នាំ១៩៨៩ ជារដ្ឋរបស់ប្រជាជន និងដើម្បីប្រជាជន ត្រូវបានបង្កើតឡើង និងគ្រប់គ្រងប្រទេសក្នុងស្ថានភាព ដែលឃឿនសេដ្ឋកិច្ច សង្គមត្រូវបានបំផ្លាញខ្ទេចខ្ទីរ និងត្រូវមជ្ឍដ្ឋានខាងក្រៅមួយចំនួន ហ៊ុមព័ទ្ធ ទាំងនយោបាយ និង សេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ និងអមនុស្សធម៌បំផុត។

ដោយសារកម្លាំងមហាសាមគ្គីជាតិ បាននាំប្រទេសជាតិអោយឆ្លងផុតដំណាក់កាលលំបាកបំផុត ឈានមក ដល់ដំណាក់កាលពង្រឹង ពង្រីកខ្លួន ដែលបានបង្កបុព្វបទ និងលក្ខណសម្បត្តិ ចាំបាច់ជាមូលដ្ឋានអោយ ប្រទេសជាតិយើងអាចបន្តបោះជំហានទៅមុខឥតឈប់ឈរ ប្រកបដោយជោគជ័យ រហូតមក ដល់បច្ចុប្បន្ន។

ក្នុងពិធីនេះដែរលោក ទុយ រី បានជម្រាបជូនផងដែរអំពី សមិទ្ធិផលធំៗជូនជាតិ និងប្រជាជន ដែលគណបក្សប្រជាជនសម្រេចបាននាពេលកន្លងមកផងដែរ ។ ឆ្លងតាមបណ្តាសមិទ្ធិផលខាងលើនេះ បានបង្ហាញច្បាស់ថា ផ្តើមចេញពីជ័យជំនះ៧មករា ប្រជាជនកម្ពុជា បានសម្រេចបាននូវការផ្លាស់ប្តូរយ៉ាងធំធេង ដោយបានប្រែក្លាយពីវាលពិឃាដ ពីសមរភូមិនៃសង្គ្រាមដ៏រាំុរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឺកដី ពីគំនរផេះផង់ ទៅជាទឹកដីដែលមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍលើគ្រប់វិស័យ។

សម្តេចតេជោ គឺជាស្នូលរបស់គណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសប្រកប ដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាពអង់អាច សម្រេចបានជោគជ័យដីត្រចះត្រចង់បំផុតជូនជាតិ មាតុភូមិ និងប្រជាជន ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner