អប្សរាព្រឹកនេះ ២៧ មិថុនា ២០២២
មាតិការព្រឹក
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
V5 – គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ និងបានគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិ នៅគ្រប់ឃុំ សង្កាត់ ទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ធ្វើឱ្យគណបក្សទទួលបានជោគជ័យដ៏ត្រចះត្រចង់។៕…ឃ្លីប
V4 – ក្រុមសិល្បៈបានហាត់សមសម្តែងថ្ងៃខួបលើកទី៧១ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ២៨-មិថុនា-1951 – 28 មិថុនា-ឆ្នាំ២០១៩ នៅវិមាន៧មករា៕…អានផ្ទាល់
C1 សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ប្រជាពលរដ្ឋគាំទ្រលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយចាត់ទុកថា មានសារៈសំខាន់ណាស់ ព្រោះពួកគាត់ដឹងច្បាស់អំពីបញ្ហាក្នុងមូលដ្ឋារបស់ខ្លួន៕ អានផ្ទាល់ (ដោយ៖អ៊ិត រ៉ាវុធ)
SB1 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អរគុណដល់ពលរដ្ឋ ខេត្តស្វាយរៀង ដែលបានផ្តល់យុត្តិធម៌ ជឿទុកចិត្ត និងបានបោះឆ្នោតជូនគណបក្សប្រជាជន រហូតទទួលបានជ័យជម្នះ៕…អានផ្ទាល់
វគ្គទី២
C4 ឯកឧត្តម ឡូវ ហ៊ឺង អញ្ជើញជួបសំណេះសំណាលជាមួយ មេឃុំ ក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោត និងក្រុមយុវជនសកម្មរបស់គណៈបក្សប្រជាជនកម្ពុជា ឃុំទងត្រឡាច ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…
C2 រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញការប្តេជ្ញាការពារព្រៃលិចទឹក និងស្នើចាត់វិធានការផ្លូវច្បាប់ចំពោះជនណាដែលកាប់បំផ្លាញព្រៃលិចទឹកយកជាកម្មសិទ្ធ ៕…អានផ្ទាល់ (ដោយ៖សា វ៉ុន)
C5 អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម២៣អដ្ឋិធាតុបន្ថែមទៀត ត្រូវបានផ្ទេរ ប្រគល់ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ ៕…អានផ្ទាល់ (ដោយ៖ សុខា រិទ្ធ)
BH1 នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញបើកវគ្គ “បណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល» សម្រាប់សិស្ស នាយនគរបាលនិងនាយ នគរបាលរង ក្របខណ្ឌថ្មី ឆ្នាំ២០២០ នៅសាលានគរបាលជាតិ ភូមិភាគ៤ ៕ …អានផ្ទាល់…
C6 អភិបាលរងខេត្តពោធិ៍សាត់ សូមឲ្យប្រជាពលរដ្ឋ និងប្អូនៗយុវជនទាំងអស់ក្នុងខេត្តពោធិ៍សាត់ ត្រូវចាត់ទុកគ្រឿងញៀនជាបញ្ហារបស់យើងទាំងអស់គ្នា ៕…អានផ្ទាល់ (ដោយ៖ចេង ពុំ)
C9 ឯកឧត្តម សុខ លូ បានជំរុញឲ្យអាជ្ញាធរគ្រប់ថ្នាក់នៅក្នុងមូលដ្ឋាន ត្រូវតែបង្កើនការយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន ក្នុងស្រុក-ក្រុង របស់ខ្លួន ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)
C8 អភិបាលខេត្តបាត់ដំបង បញ្ជាក់ថា រាល់ការតែងតាំងនូវមុខតំណែងតួនាទី គឺ មិនមែនជាប្លង់រឹង កម្មសិទ្ធិផ្តាច់មុខរបស់ខ្លួននោះទេ តែត្រូវខិតខំបំពេញនូវតួនាទីភារកិច្ចខ្លួនក្នុងការដឹកនាំ និងត្រូវបម្រើពលរដ្ឋក្នុងមូលដ្ឋានខ្លួនឲ្យបានល្អប្រសើរថែមទៀត ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)
វគ្គទី៣៖…
C3 អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវយ៉ាងទទូចដល់ម្ចាស់ឡានដឹកកម្មករ-កម្មការិនី ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះជីវិតនៅលើរថយន្តត្រូវផ្ញើជាមួយអ្នកបើកបរទាំងស្រុង៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)
C7 សមាជិកបក្សប្រជាជនកម្ពុជា ជាច្រើនរយនាក់ នៅទីក្រុងប្រីសបិន ប្រទេសអូស្ត្រាលី រៀបចំពិធីអបអរខួបលើកទី៧១ ថ្ងៃកំណើតគណបក្ស ៕…អានផ្ទាល់
BH2 អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាទៅអភិបាលស្រុកទាំងអស់ បើបង្ក្រាបបទល្មើសនេសាទមិនអស់ទេ ត្រូវទទួលខុសត្រូវ ចំពោះប្រជាជនកម្ពុជា ៕ …អានផ្ទាល់…
BH3 រដ្ឋបាលខេត្តពោធិ៍សាត់ អំពាវនាវឱ្យពលរដ្ឋ ធ្វើជាភ្នាក់ងារសម្ងាត់ សហការជាមួយសមត្ថកិច្ច ដើម្បីប្រយុទ្ធប្រឆាំង នឹងបញ្ហាគ្រឿងញៀន ៕ …អានផ្ទាល់…
BH5 អភិបាលរងខេត្តស្វាយរៀង ថ្លែងថា វិស័យឯកជន ២៥២កន្លែង រកចំណូលជូនកម្មករនិយោជិត ប្រជាពលរដ្ឋ ខេត្តស្វាយរៀង ជាង២០លានដុល្លារ ក្នុង១ខែ ៕ …ឃ្លីប…
វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ
G2-ស្រីលង្កាស្វែងរកការបញ្ចុះតម្លៃប្រេងពីរុស្ស៉ី និងកាតា ខណៈប្រទេសនេះកំពុងអស់ប្រេងប្រើប្រាស់
G1-លោក បៃដិន និយាយថា ក្រុមប្រទេស G7 និង អង្គការ NATO ត្រូវតែរួមគ្នាប្រឆាំងនឹងសង្គ្រាមរបស់រុស្ស៉ី
G3-មេដឹកនាំអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង នឹងបើកជំនួបត្រីភាគី កំលុងកិច្ចប្រជុំ NATO នៅអេស៉្បាញ ចំពោះមុខភាពតានតឹងពាក់ព័ន្ធកូរ៉េខាងជើង
G4-ប្រធានាធិបតីឥណ្ឌូណេស៉ីនឹងទទូចឱ្យលោក ហ្សេនលេនស្គី និងលោក ពូទីន បើកទ្វារទទួលយកការចរចាគ្នា កំលុងទស្សនកិច្ចសប្តាហ៍ក្រោយ
G5-លោក ពូទីន សន្យាបញ្ជូនប្រព័ន្ធមីស៉ីល ដែលអាចបំពាក់នុយក្លេអ៊ែរ ទៅកាន់បេឡារុស នៅប៉ុន្មានខែខាងមុខ