ប្រធានាធិបតីឥណ្ឌូណេស៊ី គ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ី និងអ៊ុយក្រែន សម្រាប់បេសកម្មកសាងសន្តិភាព

ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ នៅថ្ងៃអាទិត្យ សប្តាហ៍មុននេះ បានបញ្ជាក់ថា រូបលោកនឹងជំរុញឱ្យសមភាគីរុស្ស៉ី និងអ៊ុយក្រែន បើកទ្វារចំហសម្រាប់ការចរចាគ្នា ក៏ដូចជាអំពាវនាវ ឱ្យលោក ពូទីន ចេញបញ្ជាឱ្យមានបទឈប់បាញ់ភា្លមៗ ក្នុងកំលុង បេសកម្មកសាងសន្តិភាពទៅកាន់ប្រទេសទាំងពីរ។

ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា សង្គ្រាម ត្រូវបានបញ្ឈប់ជាបន្ទាន់ ហើយខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ សកលចាំបាច់ត្រូវតែដំណើរការឡើងវិញ។ លោក វីដូដូ បានថ្លែងបែប នេះ មុនពេលធ្វើដំណើរចេញពីប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃចន្ទ សប្តាហ៍នេះ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល G7 ដែលរៀបចំឡើងនៅ ប្រទេសអាល្លឺម៉ង់ មុនបន្តទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន និងរុស្ស៉ី។

លោកបន្ថែមថា លោកនឹងលើកទឹកចិត្តប្រទេស G7 ឱ្យស្វែងរក សន្តិភាពនៅអ៊ុយក្រែន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី និងស្វែងរ ក ដំណោះស្រាយភ្លាមៗចំពោះវិបត្តិស្បៀងអាហារ និងថាមពលពិភព លោក។

សូមជម្រាបថា ឥណ្ឌូណេស៊ីក៏បានថ្កោលទោសសង្រ្គាមនៅអ៊ុយក្រែន ផងដែរ ហើយបានបង្ហាញការអាណិតអាសូរចំពោះប្រជាជនអ៊ុយក្រែន ដែលបានរងទុក្ខវេទនា ប៉ុន្តែកាលពីខែមេសាកន្លងទៅ លោក វីដូដូ បានឱ្យដឹងថា រូបលោកបានបដិសេធសំណើសុំជំនួយសព្វាវុធពី ប្រធានាធិបតី អ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី៕
ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner